យោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រទេសវៀតណាមនឹងទទួលបានកញ្ចប់ជំនួយមួយដែលមានតម្លៃ ៩.៥ លានដុល្លារពីសហរដ្ឋអាមេរិកមសម្រាប់គម្រោងប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ដោយក្នុងនោះថវិកាចំនួន ៥ លានដុល្លារសម្រាប់ទ្រទ្រង់សេដ្ឋកិច្ច។
មូលនិធិនេះនឹងត្រូវបានប្រើដើម្បីនាំយកនូវធនធានដែលត្រូវការចាំបាច់ដើម្បីទ្រទ្រង់ជាបន្ទាន់ រួមទាំងគាំទ្រដល់ការងើបឡើងវិញនៃវិស័យឯកជនតាមរយៈការកាត់បន្ថយផលប៉ះពាល់ហិរញ្ញវត្ថុនៃការរាតត្បាតទៅលើសហគ្រាសធុនតូចនិងមធ្យម ដោះស្រាឥទ្ធិពលលើផលប៉ះពាល់ក្រៅពីហិរញ្ញវត្ថុដែលសហគ្រាសធុនតូចនិងមធ្យមកំពុងប្រឈម និងធ្វើជាដៃគូជាមួយភាគីពាក់ព័ន្ធរបស់រដ្ឋាភិបាលវៀតណាមដើម្បីជួយក្នុងការអន្តរាគមន៍សង្គ្រោះរបស់រដ្ឋាភិបាល។

បន្ថែមពីនេះទៅទៀតកញ្ចប់ជំនួយរបស់សហរដ្ឋអាមេរិក ក៏រួមបញ្ចូលផងដែរនូវជំនួយផ្នែកវេជ្ជសាស្រ្តដែលបានប្រកាសកាលពីមុនចំនួន ៤.៥ លានដុល្លារអាមេរិកដល់រដ្ឋាភិបាលវៀតណាម ដើម្បីរៀបចំប្រព័ន្ធមន្ទីរពិសោធន៍ និងធ្វើឱ្យឲ្យប្រសើរជាងមុនក្នុងការធ្វើតេស្ត និងតាមដាន។ វាក៏គ្របដណ្តប់លើការគាំទ្រអ្នកជំនាញក្នុងការឆ្លើយតបទៅនឹងវីរុស Covid-19 ការអប់រំសហគមន៍ និងការចូលរួមការបង្ការការឆ្លងមេរោគសម្រាប់ការកំណត់សុខភាព ការត្រួតពិនិត្យសុខភាពសាធារណៈ នៅចំណុចចូល និងច្រើនទៀត។

យ៉ាងណាមិញក្នុងរយៈពេល ២០ ឆ្នាំកន្លងមកអាមេរិកបានវិនិយោគជាង ១.៨ ពាន់លានដុល្លារជាជំនួយសរុបសម្រាប់ប្រទេសវៀតណាមក្នុងនោះមានជាង ៧០៦ លានដុល្លារសម្រាប់សុខភាព។ ហើយចាប់តាំងពីការរីករាលដាលនៃ Covid-19 រដ្ឋាភិបាលអាមេរិកបានសន្យាផ្តល់ជំនួយបន្ទាន់ ៧៧៥ លានដុល្លារសម្រាប់ជំនួយបន្ទាន់ផ្នែកវេជ្ជសាស្ត្រ ជំនួយមនុស្សធម៌ សេដ្ឋកិច្ច និងការអភិវឌ្ឍ ដើម្បីជួយរដ្ឋាភិបាល អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលនានាដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាតនេះ៕

ប្រភព៖ vietnamplus
អត្ថបទ៖ លីនី


