យោងតាមការបញ្ជាក់របស់លោក ហេង សួរ អ្នកនាំពាក្យក្រសួង និងបណ្ដុះបណ្ដាលវិជ្ជៈ នៅក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ បានឲ្យដឹងថា រោងចក្រកាត់ដេរប្រមាណជាង ១៣០ នៅក្នុងប្រទេសកម្ពុជាបានផ្អាកប្រតិបត្តិការ ដោយសារបញ្ជាទិញធ្លាក់ចុះ ដោយសារការបញ្ជាទិញធ្លាក់ចុះដែលបង្កឡើងដោយការផ្ទុះឡើងនៃ COVID-19។ ថ្លែងក្នុងសន្និសីទកាសែតនាថ្ងៃទី ២៧ ខែមេសានេះ លោកហេង សួរ បានមានប្រសាសន៍ថា ស្ថានភាពនេះកំពុងប៉ះពាល់យ៉ាងខ្លាំងដល់កម្មករក្នុងស្រុកប្រមាណ ១០០,០០០ នាក់។
លោកបានបន្តថា រោងចក្រចំនួន ១៣០ នេះភាគច្រើនគឺមានបំណងបិទដំណើរការ ជាជាងការផ្អាកបណ្ដោះអាសន្ន ប៉ុន្តែដោយសារបានទទួលកិច្ចពិភាក្សាជាមួយរដ្ឋាភិបាល និងទទួលបានការលើកទឹកចិត្តតាមរយៈការលើកលែងការបង់ពន្ធ ការសម្រួលនូវការបង់វិភាគទាន បសស និងរួមទាំងការសម្រួលបង់វិភាគទានផ្សេងទៀត ទើបបណ្ដារោងចក្រសម្រេចផ្អាកដំណើរការវិញ។

យ៉ាងណាមិញស្ថិតនៅក្នុងគ្រាលំបាកនេះ ដើម្បីជួយដល់កម្មករក្នុងស្រុកដែលរងគ្រោះដោយសាររោគរាតត្បាត សម្ដេចតេជោ ហ៊ុន សែន បានប្រកាស គោលនយោបាយគាំទ្រដែលនិយោជិកគ្រប់រូបនៃរោងចក្រដែលបានផ្អាកដំណើរការត្រូវបានផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៧០ ដុល្លារក្នុងមួយខែដោយ ៣០ ដុល្លារបានពីនិយោជករបស់ពួកគេ និង ៤០ដុល្លារពីរដ្ឋាភិបាល៕


អត្ថបទ៖ លីនី


