លោក Paul Romer អតីតប្រធានសេដ្ឋវិទូធនាគារពិភពលោកដែលបានឈ្នះពានរង្វាន់ណូបែលនៅឆ្នាំ២០១៨ បានប្រាប់កាសែត Washington Post ថារដ្ឋាភិបាលគួរតែធ្វើតេស្តលើមនុស្សគ្រប៉គ្នានៅសហរដ្ឋអាមេរិករៀងរាល់ ២ សប្តាហ៍ម្តង ហើយញែកអ្នកដែលបានធ្វើតេស្តវិជ្ជមានឲ្យនៅដាច់ដោយឡែក។ ការធ្វើដូច្នេះគឺដើម្បីឱ្យប្រទេសនេះ វិលមករកភាពប្រក្រតីវិញនៅរដូវក្តៅខាងនេះ។
ជាមួយគ្នានេះលោកបាននិយាយថា ការធ្វើតេស្តនេះសហរដ្ឋអាមេរិកត្រូវចំណាយប្រហែល ១០០ ពាន់ដុល្លារដែលជាចំនួនច្រើនក៏ពិតមែន ប៉ុន្តែវានៅតិចជាងអ្វីដែលសភាបានចំណាយរួចហើយគឺ ទឹកប្រាក់ចំនួន ២ទ្រីលានដុល្លារ លើការដោះស្រាយទៅលើការរាតត្បាតនសវីរុស។ មិនតែប៉ុណ្ណោះលោកបានបន្តថា រដ្ឋាភិបាលនឹងត្រូវចំណាយកាន់តែច្រើនជាងនេះ ប្រសិនបើប្រទេសនៅតែមានការរាតត្បាត ហើយផ្នែកខ្លះនៃប្រទេសនៅតែបិទ។ អតីតប្រធានសេដ្ឋវិទូបានលើកឡើងថា៖ « វាស្ថិតក្នុងការគ្រប់គ្រងរបស់យើងទាំងស្រុងក្នុងការជួសជុលបញ្ហានេះ។ យើងគួរតែចំណាយប្រាក់ ១០០ ពាន់លានដុល្លារលើការសាកល្បង យើងគួរតែធ្វើវាឱ្យដំណើរការ វាមិនពិបាកនោះទេ”។

យ៉ាងណាមិញគិតត្រឹមថ្ងៃទី ២៧ ខែមេសានេះ សហរដ្ឋអាមេរិកបានធ្វើតេស្តលើមនុស្សចំនួន ៥,៥៩៣,៤៩៥ នាក់ នេះបើយោងតាមគម្រោងតាមដានវីរុស Covid-19 ដែលជាគំនិតផ្តួចផ្តើមដំណើរការដោយអ្នកវិទ្យាសាស្ត្រទិន្នន័យ និងអ្នកសារព័ត៌មានដែលរក្សាចំនួនការធ្វើតេស្តប្រចាំថ្ងៃចំពោះចំនួននៃការធ្វើតេស្តរកមេរោគឆ្លងដែលបានធ្វើនៅទូទាំងសហរដ្ឋអាមេរិកដោយផ្អែកលើអ្វីដែលរដ្ឋ និងទីភ្នាក់ងារសុខភាពក្នុងតំបន់បានរាយការណ៍។

ទោះជាយ៉ាងណានេះក្ដី លោក Paul Romer មិនមែនជាមនុស្សតែម្នាក់ទេ ដែលបានអំពាវនាសម្រាប់ការធ្វើតេស្តដដ៏ធំនេះ ដោយតាមរបាយការណ៍ “roadmap” ពីសាកលវិទ្យាល័យ Harvard ដែលបានចេញផ្សាយកាលពីថ្ងៃទី ២០ ខែមេសា កន្លងទៅនេះបានលើកឡើងថា ប្រជាជន ២០ លាននាក់ចាំបាច់ត្រូវធ្វើតេស្តក្នុងមួយថ្ងៃនៅពាក់កណ្តាលរដូវក្តៅនេះ ប្រសិនបើសេដ្ឋកិច្ចត្រូវបើកដំណើរការឡើងវិញ៕
ប្រភព៖ businessinsider
អត្ថបទ៖ លីនី


