យោងតាមសេចក្ដីថ្លែងការណ៍របស់ស្ថានទូតចិនប្រចាំប្រទេសអាល្លឺម៉ងកាលពីថ្ងៃពុធ ទី២២ ខែមេសា បានឲ្យដឹងថា ការផ្គត់ផ្គង់ថ្នាំពេទ្យពីប្រទេសចិនត្រូវបានបញ្ជូនទៅកាន់ទីក្រុង Heidelberg ភាគនិរតីប្រទេសអាល្លឺម៉ង់ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតវីរុសកូវីដ-១៩។ ក្នុងនោះការផ្គត់ផ្គង់ពីប្រទេសចិនរួមមាន៖ ម៉ាស់ចំនួន ៣០,០០០ និងឈុតការពារចំនួន ២០០ ដែលត្រូវបានបញ្ជូនដោយរដ្ឋាភិបាលក្រុងណានជីង បន្ទាប់ពីលោក Thomas Rabe វេជ្ជបណ្ឌិតនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Heidelberg នៅប្រទេសអាឡឺម៉ង់បានស្វែងរកជំនួយពីប្រទេសចិន។
គួរឲ្យដឹងផងដែរថាគ្រួសាររបស់វេជ្ជបណ្ឌិត Thomas Rabe មានចំណងមិត្តភាពមិនធម្មតាជាមួយប្រទេសចិន ដោយកាលពីជាង ៨០ឆ្នាំមុនក្នុងងអំឡុងពេលការសម្លាប់រង្គាលនៅណានជីង ជីតារបស់គាត់ដែលត្រូវបានគេស្គាល់ថាជា « Oskar Schindler of China» បានបង្កើតតំបន់សុវត្ថិភាពណានជីងជាមួយសមមិត្តអន្តរជាតិជាច្រើន ដោយទទួលយកនិងជួយសង្គ្រោះជីវិតជនជាតិចិនជាង ២០០,០០០ នាក់។

ហេតុដូច្នេះហើយវេជ្ជបណ្ឌិតរូបនេះ បាននិយាយថា ជំនួយពីប្រទេសចិនក្នុងកំឡុងពេលមានការរាតត្បាតនេះ បានធ្វើឱ្យគាត់ដឹងថា ប្រទេសចិនមិនដែលភ្លេចផ្តល់ឱ្យមិត្តភក្តិដែលបានជួយសង្រ្គោះគេឡើយ។ យ៉ាងណាមិញអ្នកតំណាងឱ្យអភិបាលក្រុង Heidelberg បាននិយាយថាអភិបាលក្រុងនឹងចែកចាយគ្រឿងផ្គត់ផ្គង់ដល់បុគ្គលិកពេទ្យប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីប្រើប្រាស់ឱ្យបានល្អបំផុត៕

ប្រភព៖ china
អត្ថបទ៖ លីនី


