ដើម្បីក្រពះ និងសម្រាលទុក្ខលំបាកប្រជាពលរដ្ឋ ឥណ្ឌាចាប់ផ្ដើមបើកដំណើរការរោងចក្រ និងកសិកម្មឡើងវិញនៅតាមជនបទ ខណៈចំនួនអ្នកឆ្លងកូវីដ-១៩ កើនឡើងឥតឈប់
សេដ្ឋកិច្ច April 22, 2020 Chan Sreyny

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឲ្យដឹងថា ហាងនិងអាជីវកម្មមួយចំនួនបានបើកដំណើរការនៅតាមជនបទនៃប្រទេសឥណ្ឌាកាលពីថ្ងៃច័ន្ទ ទី២០ ខែមេសា ដែលជាផ្នែកមួយនៃការចាកចេញដ៏ចង្អៀតពីការបិទទ្វាររយៈពេលជាច្រើនសប្តាហ៍ដែលបានធ្វើឱ្យមនុស្សរាប់លាននាក់គ្មានការងារធ្វើ និងខ្វះស្បៀងអាហារខណៈពេលដែលការឆ្លងមេរោគនេះបានកើនឡើងជាង ១៥០០ នាក់។

អាជីវកម្មខ្នាតតូចបានបើកដំណើរការឡើងវិញនៅតាមតំបន់ជនបទដែលមានប្រជាជនច្រើនបំផុត នៅតំបន់ Uttar Pradesh បន្ទាប់ពីត្រូវបានបិទទ្វារកាលពីចុងខែមីនា ប៉ុន្តែទោះជាយ៉ាងនេះក្ដីប៉ូលីសត្រូវបានគេដាក់ពង្រាយដើម្បីធានាថាប្រជាជនរក្សាបាននូវការរក្សាគម្លាតក្នុងសង្គម។ ជាមួយគ្នានេះដែរយោងតាមការិយាល័យរបស់នាយករដ្ឋមន្រ្តីបាននិយាយថា រោងចក្រប្រហែល ៤,០០០ បានចាប់ផ្តើមប្រតិបត្តិការនៅភាគខាងលិចនៃរដ្ឋ Gujarat ដែលជាតំបន់មួយដែលមានឧស្សាហកម្មច្រើនបំផុតរបស់ប្រទេស ដែលទាំងនេះរួមបញ្ចូលទាំងក្រុមហ៊ុនខ្នាតតូចនិងមធ្យមនៅក្នុងវិស័យជាច្រើនដូចជា គីមី វិស្វកម្ម វាយនភណ្ឌ ប្លាស្ទិក ការវេចខ្ចប់ និងរថយន្ត។

ទន្ទឹមនឹងនេះដែរសេដ្ឋវិទូឯកជនបាននិយាយថា សេដ្ឋកិច្ចរបស់ឥណ្ឌាដែលមានចំនួន ២.៩ ទ្រីលានដុល្លារ កំពុងកើនឡើងក្នុងល្បឿនខ្សោយបំផុតក្នុងរយៈពេលជាងមួយទសវត្សមុនពេលដែលមានរោគរាតត្បាតកូវីដ-១៩។ ប៉ុន្តែឥឡូវនេះគេរំពឹងថាសេដ្ឋកិច្ច​នឹងថយចុះដល់កំណើនសូន្យនៅក្នុងឆ្នាំសារពើពន្ធដែលបានចាប់ផ្តើមនៅថ្ងៃទី១ ខែមេសា ដែលនឹងដាក់សម្ពាធបន្ថែមលើការងារ។

គួររម្លឹកផងដែរថាប្រជាជនឥណ្ឌា ១.៣ កោដិនាក់ស្ថិតនៅក្រោមការបិទទ្វារដ៏តឹងរឹងបំផុតមួយនៅលើពិភពលោក ដោយប្រជាជនហាមឃាត់មិនឲ្យចាកចេញពីផ្ទះលើកលែងតែការចេញសម្រាប់អាហារ និងថ្នាំពេទ្យរហូតដល់ថ្ងៃទី៣ ខែឧសភា។ ប៉ុន្តែនាយករដ្ឋមន្រ្តី Narendra Modi បាននិយាយថាសកម្មភាពមួយចំនួនរួមទាំងរោងចក្រ និងកសិកម្មនឹងត្រូវបានអនុញ្ញាតចាប់ពីថ្ងៃច័ន្ទនៅតំបន់ខ្ពង់រាបដែលមិនមានការប៉ះទង្គិចខ្លាំងដោយវីរុសកូវីដ-១៩​ បន្ទប់ពីការបិទទ្វារដ៏តឹងរឹងនេះបាននាំមកនូវទុក្ខវេទាដល់កសិករាប់លាននាក់ ពលករចំណាកស្រុក កម្មករ និងម្ចាស់អាជីវកម្ម។

គួរបញ្ជាក់ផងដែរថា​ប្រទេសឥណ្ឌាមានករណីឆ្លងវីរុសកូវីដ-១៩ ចំនួន ១៧,២៦៤ គិតត្រឹមថ្ងៃច័ន្ទ និងជាង ៦០% នៃចំនួននេះបានមកពីរដ្ឋចំនួន ៥ នៃរដ្ឋចំនួន ២៨ របស់ប្រទេសឥណ្ឌា។ ការរីករាលដាលមិនស្មើគ្នាបែបនេះបានអនុញ្ញាតឱ្យមន្រ្តីសុខាភិបាលផ្តោតការយកចិត្តទុកដាក់របស់ពួកគេទៅលើតំបន់ដែលរងផលប៉ះពាល់ខ្លាំង ឬតំបន់ក្រហមដូចជា Delhi និង Mumbai ខណៈពេលរដ្ឋផ្សេងទៀតត្រូវបានអនុញ្ញាតឲ្យផ្តើមសកម្មភាពឡើងវិញ៕

ប្រភព៖ channelnewsasia
អត្ថបទ៖ លីនី