ប្រេងឆៅរបស់សហរដ្ឋអាមេរិកនាថ្ងៃច័ន្ទ ទី២០ ខែមេសានេះបានធ្លាក់ចុះប្រហែល ២០% នៅក្រោម ១៥ ដុល្លារក្នុងមួយបារ៉ែល ជាកម្រិតទាបបំផុតក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ ដោយសារតែការរីករាលដាលនៃវីរុស COVID-19 បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់តម្រូវការពិភពលោក បើទោះបីជាអ្នកផលិតធំៗបានយល់ព្រមចុះកិច្ចព្រមព្រៀងកាត់បន្ថយការផលិតក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។
ជាក់ស្ដែងប្រងឆៅ (benchmark) នៅភាគខាងលិចនៃរដ្ឋតិចសាស់ដែលត្រូវបានគេប្រើដើម្បីកំណត់តម្លៃគោលប្រេងរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ១៨.៩% ដល់ ១៤.៨៤ ដុល្លារក្នុងមួយបារ៉ែលនៅក្នុងការធ្វើពាណិជ្ជកម្មនៅអាស៊ីជាលើកដំបូង។ ខណៈដែលប្រេងឆៅប្រភេទ Brent ដែលជាតម្លៃគោលអន្តរជាតិបានធ្លាក់ចុះ ១.៥% ក្នុងតម្លៃ ២៧.៦៤ ដុល្លារក្នុងមួយបារ៉ែល។ ទីផ្សារប្រេងបានធ្លាក់ចុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារការរាំងស្ទះនិងការរឹតត្បិតការធ្វើដំណើរជុំវិញពិភពលោកដែលធ្វើឱ្យតម្រូវការទំនិញទាប។

លើសពីនេះវិបត្តិនេះកាន់តែខ្លាំងឡើងបន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាស្តេចនៃក្រុមនាំចេញ OPEC បានចាប់ផ្តើមធ្វើសង្រ្គាមតម្លៃជាមួយប្រទេសមិនមែនជាសមាជិករបស់អង្គការ OPEC ។ ពួកគេបានទាញយកខ្សែបន្ទាត់មួយនៅក្រោមជម្លោះកាលពីដើមខែនេះ នៅពេលដែលពួកគេ និងប្រទេសដទៃទៀតបានយល់ព្រមកាត់បន្ថយទិន្នផលជិត ១០ លានបារ៉ែលក្នុងមួយថ្ងៃដើម្បីជម្រុញទីផ្សារដែលរងការវាយប្រហារដោយវីរុស។ ប៉ុន្តែតម្លៃបានបន្តធ្លាក់ចុះយ៉ាងខ្លាំង ដោយក្រុមអ្នកវិភាគនិយាយថាការកាត់បន្ថយនឹងមិនគ្រប់គ្រាន់សម្រាប់ការធ្លាក់ចុះនៅក្នុងតម្រូវការដែលបណ្តាលមកពីជំងឺរាតត្បាតនោះទេ។

ទន្ទឹមនឹងនេះ ឧស្សាហកម្មប្រេងបាននិងកំពុងកាត់បន្ថយការផលិតយ៉ាងឆាប់រហ័សនៅចំពោះមុខការធ្លាក់ចុះប្រមាណ ៣០% នៃតម្រូវការប្រេងនៅទូទាំងពិភពលោក ដោយមន្ត្រីអារ៉ាប់ប៊ីសាអូឌីតបានព្យាករណ៍ថាការកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងសរុបនៅលើពិភពលោកពីអ្នកផលិតប្រេងអាចមានចំនួនជិត ២០ លានបារ៉ែលក្នុងមួយថ្ងៃ។ ប៉ុន្តែ នេះរាប់បញ្ចូលទាំងការកាត់បន្ថយដោយស្ម័គ្រចិត្តពីប្រទេសនានាដូចជា សហរដ្ឋអាមេរិក និងកាណាដា ដែលមិនអាចបើក ឬ បិទផលិតកម្មតាមរបៀបដូចគ្នានឹង OPEC។ បន្ថែមពីនេះក្រុមហ៊ុនធំៗ ជាច្រើនបានប្រកាសកាត់បន្ថយការផ្គត់ផ្គង់រួមមាន Chevron Corp, BP និង Total ទោះជាយ៉ងនេះក្ដីកំណើនសេដ្ឋកិច្ចកំពុងធ្លាក់ចុះយ៉ាងលឿន ទីផ្សារប្រេងឆៅបានបង្ហាញថាតម្លៃនឹងនៅតែបន្តធ្លាក់ចុះ៕
ប្រភព៖ channelnewsasia
អត្ថបទ៖ លីនី


