សម្តេចតេជោ បង្ហើបគម្រោងកាត់តំបន់ អរិយក្សត្រ និង ល្វាឯម បង្កើតខណ្ឌថ្មីមួយ របស់ក្រុងភ្នំពេញ ក្រោយសង់ស្ពាន២ ឆ្លងទៅតំបន់នោះ
សេដ្ឋកិច្ច
February 28, 2020
Khmernote
កាលពីព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២០ ព្រឹកមិញនេះ នៅក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះសង្ឃនាយករង៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មី ដែលបានប្រារព្ធធ្វើឡើងនៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហើបពីគម្រោងថ្មីមួយនៃការកាត់យកតំបន់ អរិយក្សត្រ និង ល្វាឯម បង្កើតខណ្ឌថ្មីមួយ របស់រាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសនោះដែរសម្តេចតេជោ ក៏បានបង្ហាញពីគម្រោងសាងសង់ស្ពានចំនួន២ ដែលឆ្លងទៅតំបន់អរិយក្សត្រ និង ល្វាឯម ដោយស្ពានទី១ ធ្វើឆ្លងចេញពីតំបន់ជ្រោយចង្វារ ទៅអរិយក្សត្រ ដែលបានស្នើរសុំប្រទេសកូរ៉េ និងស្ពានមួយទៀតធ្វើឆ្លងចេញពី ផ្លូវជាតិលេខ១ ឆ្លងកាត់ត្រង់ក្តីតាកុយ ទៅកាន់ល្វាឯម៕



ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


