កម្ពុជា ធ្លាប់នាំចេញសំលៀកបំពាក់ការពារជំងឺ SARS ទៅក្រៅប្រទេស 5លានឈុត ពេលផ្ទុះជំងឺ
សេដ្ឋកិច្ច January 30, 2020 Khmernote

កាលពីឆ្នាំ ២០០៣ ជំងឺ SARS coronavirus បានផ្ទុះឡើងនិងបានសម្លាប់មនុស្សអស់ចំនួនប្រមាណ ៧៧៤នាក់ ទូទាំងពិភលោក ដែលគ្រានោះដែរអង្គការសុខភាពពិភពលោកក៏មានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ។ ហើយថ្មីៗនេះដែរជំងឺថ្មីមួយទៀតក៏បានផ្ទុះឡើងដែលវាមានឈ្មោះពេញហៅថា Novel Coronavirus ដែលវាជាអំបូរតែមួយនៃជំងឺផ្តាសាយ គ្រាន់តែវាវិវត្តន៍ខ្លួនខុសគ្នាតែប៉ុណ្ណោះ។

ក្នុងពេលដែលជំងឺ SARS coronavirus បានផ្ទុះឡើងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងសន្និសិទកាសែតនាព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ នេះថា កម្ពុជាធ្លាប់នាំចេញសំលៀកបំពាក់ការពារជំងឺ SARS ទៅក្រៅប្រទេសប្រមាណ ៥លានឈុត ពេលផ្ទុះជំងឺ ដោយគ្រានោះគឺនាំចេញពីរោងចក្រនៅខេត្តកំពង់ចាម៕