ឃើញភ្ញៀវទេសចរខេត្តសៀមរាបធ្លាក់ចុះ ក្រុមហ៊ុនអាកាសចរណ៍លំដាប់ផ្កាយ ៥ Qatar Airways ប្រកាសតភ្ជាប់ជើងហោះហើរថ្មីពី Doha មកកាន់ខេត្តសៀមរាប
សេដ្ឋកិច្ច
January 16, 2020
Khmernote
ដោយមើលឃើញពីការស្រុតចុះនៃចំនួនភ្ញៀវទេសចរនៅកម្ពុជា ក្រុមហ៊ុន Qatar Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ផ្កាយ ៥ កាលពីពេលថ្មីៗនេះបានប្រកាសថាខ្លួននឹងតភ្ជាប់ជើងហោះហើរថ្មីពី Doha មកកាន់ខេត្តសៀមរាប។ ជើងហោះហើរថ្មីនេះនឹងចាប់ផ្ដើមជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២០ ហើយនឹងចូលរួមចំណែកជួយជំរុញកំណើនភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាប ជាពិសេសរមណីយដ្ឋានអង្គរឲ្យកាន់តែច្រើនថែមទៀត។
777-300ER QTR #1384-WD903[/caption]
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ ហើយចាប់ផ្តើមប្រតិបត្តិការពីឆ្នាំ ១៩៩៤ ដោយក្រុមហ៊ុនអាកាសចរណ៍នេះបានប្រែក្លាយជាក្រុមហ៊ុនអាកាសចរណ៍ផ្កាយ៥ និងជាក្រុមហ៊ុនដ៏ល្អបំផុតនៅក្នុងអាកាសចរណ៍ពាណិជ្ជកម្ម។ ជាមួយគ្នានេះកាលពីឆ្នាំ ២០១៣ Qatar Airways បានដំណើរការជើងហោះហើរដំបូងរបស់ខ្លួនមកកាន់រាជធានីភ្នំពេញ៕


អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


