តើរថយន្តមានផ្លាកលេខស្រាប់ រឺផ្លាកលេខចាស់ អាចធ្វើផ្លាកលេខពិសេសបានទេ ? ចម្លើយមាននៅក្នុងនេះ
សេដ្ឋកិច្ច January 7, 2020 Khmernote

ការប្រកាសដាក់លក់ផ្លាកលេខពិសេសសម្រាប់សាធារណជនទូទៅ ដែលមានបំណងចង់បានផ្លាកលេខមួយ អាចធ្វើការដោះចេញទៅប្រើប្រាស់ជាមួយរថយន្តផ្សេងមួយទៀតបាន និងធ្វើជាផ្លាកលេខប្រចាំត្រកូល តកូនតចៅ បានធ្វើអោយមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោះក្នុងនោះដែរក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ប្រាប់ថា ផ្លាកលេខពិសេសត្រូវបានដាក់លក់ក្នុងតំលៃចាប់ពីប្រមាណ២លានរៀលឡើងទៅ។

អ្វីដែលជាចម្ងល់របស់មហាជនជាច្រើនបានចោទសួរថា តើរថយន្តដែលមានផ្លាកលេខស្រាប់ រឺផ្លាកលេខស៊េរីចាស់ៗអាចធ្វើផ្លាកលេខពិសេសផ្ទាល់ខ្លួនបានទេ? ជាការពិតណាស់ក្រសួងបានបញ្ជាក់ប្រាប់ថា ចំពោះរថយន្តដែលមានផ្លាកលេខស្រាប់ អាចស្នើសុំប្តូរទៅផ្លាកលេខពិសេសផ្ទាល់ខ្លួនបាន ប៉ុន្តែត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
១. ម្ចាស់រថយន្តត្រូវស្នើសុំរក្សាទុកលេខចុះបញ្ជីរថយន្តដែលកំពុងប្រើប្រាស់ សម្រាប់យកទៅចុះបញ្ជីបំពាក់ឱ្យរថយន្តថ្មីមួយទៀតរបស់ខ្លួនបាន។ មានន័យថា លុះត្រាតែរថយន្តចាស់ត្រូវបានធ្វើបច្ចុប្បន្នភាពចប់សព្វគ្រប់ ទើបអាចប្តូរលេខចុះបញ្ជីបាន។
២. ម្ចាស់រថយន្តត្រូវបំពេញបែបបទផ្ទេរកម្មសិទ្ធិរថយន្ត។
ការស្នើសុំទុករក្សាលេខចុះបញ្ជី ត្រូវបង់កម្រៃសេវាសាធារណៈតាមប្រកាសអន្តរក្រសួងរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៕