នាយិកាវ័យក្មេង ទទួលបានជោគជ័យខ្លាំងនៅក្នុងជំនួញ ព្រមទាំងជីវិតផ្ទាល់ខ្លួនទៀត
PR January 3, 2020 Khmernote

ជាការពិតណាស់ វាមិនមែនជារឿងងាយស្រូលនោះទេដែលយើងអាចទទួលបានជោគជ័យនៅក្នុងជំនួញ និងជីវិតផ្ទាល់ខ្លួនព្រោះមានមនុស្សមួយចំនួនតូចពួកគាត់ជោគជ័យតែមួយៗនោះទេ តែសំរាប់កកញ្ញាសាលីកាវិញ គឺនៅក្មេងខ្ចី តែគំនិតរកស៊ីរបស់កញ្ញាមិនបានក្មេងនោះទេ ពោលគឺកញ្ញាបានខិតខំរកស៊ីយ៉ាងខ្លាំងទើបទទួលបានជោគជ័យទាំងក្នុងជំនួញ និងជីវិតផ្ទាល់ខ្លួនបែបនេះ។

នាយិកាវ័យក្មេងម្នាក់នេះ បាននិយាយថាទម្រាំតែអាចដើរមកដល់ចំណុចនេះ មិនមែនជារឿងងាយទេ គឺកញ្ញាបានជួបនៅឧបសគ្គយ៉ាងខ្លាំង នឹងរឿងយ៉ាប់នៅក្នុងជីវិតជាច្រើន តែរឿងទាំងអស់នេះមិនមែនជាឧបសគ្គសំរាប់អ្នកដែលមានគោលដៅច្បាស់លាស់នៅក្នុងការរកស៊ីដូចជាកញ្ញានោះទេ។

កញ្ញាសាលីកា បានបន្តថាក្រុមហ៊ុន Ravy Salyka cosmetic Co.,LTD គឺទើបតែបើកធ្វើជំនួញនៅក្នុងរយៈពេល៦ខែនោះទេ តែមានតំណាងចែកចាយរហូតដល់ ២ម៉ឺននាក់ ហេតុនេះហើយទើបធ្វើអោយកញ្ញាសម្រេចចិត្តសម្ពោធក្រុមហ៊ុនជាផ្លូវការនៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ដែលមានកម្មវិធីជួបជុំតំណាងចែកចាយធំៗប្រមាណ ៥០០នាក់ ហើយជាពិសេសក៏មានការលេងហ្គេមសប្បាយៗ នឹងមានការចាប់រង្វាន់ការដូរដ៏មានតម្លៃជាច្រើនសំរាប់តំណាងចែកចាយ និងមានការចែកជូននៅប័ណ្ណសរសើរជាច្រើនសំរាប់តំណាងចែកចាយដែលជាអ្នកលក់ឆ្នើមៗផងដែរហើយក្រុមហ៊ុនមួយនេះទើបតែបើកបានកន្លះឆ្នាំនោះទេ តែហាក់បីដូចជាមានឈ្មោះល្បីល្បាញយ៉ាងខ្លាំងនៅក្នុងជំនួញអនឡាញ នឹងមានការគាំទ្រយ៉ាងខ្លាំងពីស្រទាប់យុវវ័យទាំងអស់។

កញ្ញាបានលើកឡើងថា សំរាប់ក្រុមហ៊ុនទើបតែមានផលិតផល ៣ មុខនោះទេ តែសំរាប់ផលិតផលទាំង ៣ នេះគឺកំពុងតែទទួលបានជោគជ័យយ៉ាងខ្លាំងនៅលើទីផ្សារ ព្រោះផលិតផលនោះមានការត្រួតពិនិត្យយ៉ាងច្បាស់លាស់ នឹងមានការទទួលស្គាល់ចេញពីក្រសួង ហើយសុទ្ធសឹងតែជាផលិតផលដែលផ្សំពីធម្មជាតិពិតៗតែម្តង។ សំរាប់ផលិតផលទី១មានឈ្មោះថា ម៉ាស់យិនស៊ិន​៖ជាម៉ាស់មុខដែលផ្សំចេញពីធម្មជាតិគឺមើមយិនស៊ិន និងសារធាតុសំខាន់ស្ទីមសែល ដែលមានអត្ថប្រយោជន៍ទៅដល់ស្បែកមុខជាខ្លាំង សំលាប់មេរោគ និងសារធាតុគីមី និងជួសជុលនិងព្យាបាលស្បែកមុខគ្រប់បញ្ហា ធ្វើអោយស្បែកតឹង បាត់ស្នាមជ្រាវជ្រួញ។

ផលិតផលទី​ ២ មានឈ្មោះថា សារ៉ូមថ្នាំផ្សិត ៖ ជាសារ៉ូមលាបមុខពេលយប់និងព្យាបាលក្រោមមភ្នែក ផ្សំពីស្ទីមសែល និង ថ្នាំជាង១០០របស់ប្រទេសជប៉ុន ថែមទាំងត្រាំជាមួយផ្សិតលីងជឺ ជាផ្សិតមានតម្លៃថ្លៃនៅជប៉ុន ដែលសារ៉ូមនេះ ជួយព្យាបាលរាល់បញ្ហាស្បែកមុខ និងក្រោមមភ្នែក មានមុខងារជួសជុលព្យាបាលថែរក្សា និងចិញ្ចឹមស្បែក ថែមទាំងបង្ហាប់ស្បែកមុខអោយតឹងណែន និង ភ្លឺរលោងង ផ្ដល់ខូឡាជេនអោយស្បែកមុខជាច្រើនអោយក្មេងជាងវ័យ និងព្យាបាលដក់ជ្រួញខ្មៅស្លក់កន្ទុយភ្នែក។

ផលិតផលទី ៣ មានឈ្មោះថាឡេយិនស៊ិន៖ ជាឡេវីតាមីនសុទ្ធគ្មានជាតិកាត់ ផ្សំពីខូឡាជេនផ្លាសនិង ស្ទីមសែល ចំរេញចេញពីមើមយិនស៊ិន ជួយព្យាបាលបញ្ហាស្បែកមុន អាច៍រុយអុជខ្មៅ ពិសេសគឺព្យាបាលសង្វារយូរឆ្នាំយ៉ាងណាក៏បាត់បានដែរ។

សូមបញ្ជាក់ផងដែលថា កញ្ញាសាលីកាមិនត្រឹមតែទទួលបានជោគជ័យទៅលើជំនួញនោះទេ គឺកញ្ញាទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងជីវិតផ្ទាល់ខ្លួនផងដែរ កញ្ញាបានភ្ជាប់ពាក្យជាមួយលោកប៉ូលីសស័ក្តិ ៤ កន្លះម្នាក់ នៅព្រឹកថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០១៩ ក្នុងថ្ងៃតែមួយជាមួយការសម្ពោធក្រុមហ៊ុនរបស់កញ្ញាដែលរឿងទាំង ២ នេះជាក្ដីស្រមៃ របស់មនុស្សស្រីគ្រប់គ្នា តែសំរាប់កញ្ញាអាចសំសម្រេចបានដោយជោគជ័យ ហើយក៏ជារឿងមួយដ៏គួរអោយសរសើរផងដែល ពោលគឺមានវ័យនៅក្មេងទេ តែទទួលជោគជ័យខ្លាំងទាំងរឿងជីវិតនិងមុខជំនួញរកស៊ីផងដែរ។

Facebook Page៖ ក្រុមហ៊ុនរ៉ាវី សាលីកា ខសមេធីចឯ.ក Ravy Salyka cosmetic Co., LTD

Facebook៖ Sa Lika