កាលពីថ្ងៃពុធធនាគារកណ្តាលរបស់ប្រទេសថៃ បានកាត់បន្ថយអត្រាការប្រាក់ដ៏សំខាន់របស់ខ្លួនមកនៅកម្រិតទាបបំផុតក្នុងរយៈពេលជិតមួយទសវត្សរ៍ ដោយសារតែជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសនេះ។ ធនាគារថៃបានទម្លាក់អត្រាការប្រាក់ត្រឹមមួយភាគបួននៃ percentage point ដល់ ១.២៥% ។ ជាអត្រាការប្រាក់ទាបបំផុត ចាប់តាំងពីខែមិថុនា ឆ្នាំ២០១០ នៅពេលដែលប្រទេសថៃនៅតែវិលវល់ពីវិបត្តិហិរញ្ញវត្ថុសកល។ ការផ្លាស់ប្តូរកាលពីថ្ងៃពុធគឺជាការកាត់បន្ថយអត្រាការប្រាក់លើកទីពីរនៅឆ្នាំនេះ។
ធនាគារថៃបាននិយាយថា ការនាំចេញធ្លាក់ចុះលឿនជាងការរំពឹងទុក ដែលនាំឱ្យមានការងារតិចតួចនៅក្នុងវិស័យនេះ និងការធ្លាក់ចុះនៃការចំណាយផ្ទាល់ខ្លួន។ មន្ត្រីជាន់ខ្ពស់ធនាគារកណ្តាលមួយរូបបានព្រមានថា ជម្លោះពាណិជ្ជកម្មកំពុងបន្ថែមហានិភ័យដល់សេដ្ឋកិច្ច។ ប្រទេសថៃដើរតាមប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍សំខាន់ៗផ្សេងទៀត ក្នុងការកាត់បន្ថយអត្រាការប្រាក់ដើម្បីជំរុញសេដ្ឋកិច្ចរបស់ពួកគេ៕


អត្ថបទ៖ លីដា


