សិង្ហបុរីវ៉ាដាច់អាមេរិក ជាដែនដីដែលមានការប្រកួតប្រជែងអាជីវកម្មសកល ឆ្នាំ២០១៩
សេដ្ឋកិច្ច October 9, 2019 Khmernote

វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) បានដាក់ចំណាត់ថ្នាក់ប្រទេសសិង្ហបុរីឈរនៅក្នុងលំដាប់កំពូល សម្រាប់ការប្រកួតប្រជែងអាជីវកម្មសកលនៅឆ្នាំនេះ។ ប្រទេសសិង្ហបុរីបានយកឈ្នះសហរដ្ឋអាមេរិក ដែលឈរលំដាប់ទី២ ដោយសាររដ្ឋនៅអាស៊ីមួយនេះត្រូវបានគេទទួលស្គាល់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទីផ្សារការងារ និងការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុ។ ហើយចំណាត់ថ្នាក់ WEF នេះគឺផ្អែកលើការវាយតម្លៃទៅលើប្រទេស និងដែនដីចំនួន ១៤១។

ទីក្រុងហុងកុងបានឡើងពីលេខ ៧ ដល់លេខ ៣ កាលពីឆ្នាំមុន ដោយសារម៉ាក្រូសេដ្ឋកិច្ចមានស្ថេរភាព និងការលើកកម្ពស់សុខភាព។ ចំណែកប្រទេសជប៉ុនបានធ្លាក់មួយពិន្ទុដល់លេខ ៦ ។ ប្រទេសជប៉ុនត្រូវបានគេវាយតម្លៃខ្ពស់ចំពោះអត្រាឧក្រិដ្ឋកម្មទាប ការថែរក្សាសុខភាព និងហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែប្រទេសនេះបានឈានដល់លំដាប់ទី៦២ សម្រាប់សមភាពប្រាក់ឈ្នួលយេនឌ័រ។ ប្រទេសវៀតណាមទទួលបានចំណាត់ល្អជាងមុន ដោយលោតពី ៧៧ ទៅ ៦៧ ៕

អត្ថបទ៖ លីដា