ប្រទេសវៀតណាមនាំចេញម៉ាស៊ីនថត និងម៉ាស៊ីនថតវីឌីអូដែលមានតម្លៃសរុប ៣១៨ លានដុល្លារអាមេរិកទៅប្រទេសឥណ្ឌា ដោយគិតត្រឹមថ្ងៃទី ១៥ ខែសីហាឆ្នាំនេះកើនឡើង ១១៧.៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមអគ្គនាយកដ្ឋានគយវៀតណាមការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ខណៈដែលតម្លៃនាំចេញសរុបនៃផលិតផលក្នុងអំឡុងពេលនេះបានធ្លាក់ចុះ ៣% រយៈពេលពីមួយឆ្នាំទៅមួយឆ្នាំស្មើនឹងជិត ២.៥ ពាន់លានដុល្លារអាមេរិក។
ជាក់ស្ដែងការនាំចេញសរុបទៅកាន់ទីផ្សារឥណ្ឌាក៏មានសន្ទុះកើនឡើងជិត ១៦០ លានដុល្លារក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០១៩ ដោយឈរលើមូលដ្ឋានប្រចាំឆ្នាំដែលឈានដល់ចំនួន ៤.០៧ ពាន់លានដុល្លារ។ បន្ថែមពីនេះកាលពីឆ្នាំ ២០១៨ ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងឥណ្ឌាក៏បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំក្នុងចំនួន ៤០% ដែលឈានដល់ ១០.៦៩ ពាន់លានដុល្លារអាមេរិក ។ ស្របពេលដែលប្រទេសទាំងពីរកំពុងខិតខំប្រឹងប្រែង ដើម្បីឆ្ពោះទៅរកពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០២០៕
អត្ថបទ៖ លីនី


