គម្រោងថាមពលពន្លឺព្រះអាទិត្យទំហំ ៤២០មេហ្គាវ៉ាត់ ដែលជាថាមពលធំបំផុតនៅអាស៊ីអាគ្នេយ៍បានចាប់ផ្តើមផលិតកម្មជាផ្លូវការ នៅឯខេត្តតាយនិញ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលថាមពលពន្លឺព្រះអាទិត្យដាវទៀង (Dau Tieng Solar Power Complex) ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនសំណង់វៀតណាម Xuan Cau និងក្រុមហ៊ុនថៃ B.Grimm បានធ្វើឡើងកាលពីថ្ងៃសៅរ៍ នៅស្រុក Tan Chau ខេត្តតាយនិញ (Tay Ninh) ចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ពីទីក្រុងហូជីមិញ។
បន្ទះសឡាតម្លៃ ៣៩១លានដុល្លារ គ្របដណ្តប់លើផ្ទៃដីទំហំ ៥៤០ហិកតា នៅក្នុងផ្ទៃដីលិចទឹកនៅបឹងដាវទៀង ដែលជាបឹងចេញពីការជីកធំជាងគេបំផុតនៅក្នុងប្រទេសវៀតណាម។ ការសាងសង់នេះបានចាប់ផ្តើមនៅខែមិថុនាឆ្នាំមុន ហើយត្រូវបានបញ្ចប់ក្នុងរយៈពេលប្រហែល ១០ខែ។ រោងចក្រនេះត្រូវបានគេរំពឹងថា នឹងផ្គត់ផ្គង់អគ្គិសនីប្រហែល ៦៨៨លានគីឡូវ៉ាត់ម៉ោង ក្នុងមួយថ្ងៃ ដែលស្មើនឹងការប្រើប្រាស់ជិត ៣២០,០០០ គ្រួសារ។ តាមការប៉ាន់ស្មាន ថាមពលអគ្គីសនីនេះនឹងអាចឆ្លើយតបទៅនឹងតម្រូវការថាមពលរបស់អ្នកនៅខេត្តតាយនិញ និងផ្គត់ផ្គង់ថាមពលបន្ថែមដល់តំបន់ភាគខាងត្បូងផងដែរ៕



អត្ថបទ៖ លីដា


