ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករ បានទទូចស្នើសុំដល់សហគមន៍អឺរ៉ុបជួយលើកកម្ពស់ជីវភាពប្រជាកសិករកម្ពុជាជាងកន្លះលានគ្រួសារ និងបន្ដរជួយរក្សាការងារដែលបាននិងកំពង់ធ្វើកន្លងមក។បើគ្មាន EBA នោះការប្រឹងប្រែងទាំងប៉ុន្មានក្លាយជាអសាបង់។ ការស្នើឡើងនេះ បានត្រូវធ្វើឡើងនៅក្នុងសេចក្តីប្រកាសពត៌មានរបស់ខ្លួនកាលពីថ្ងៃទី២២ខែសីហាឆ្នាំ២០១៩។
នៅដើមឆមាសទី១ក្នុងឆ្នាំ ២០១៩ ប្រទេសកម្ពុជាបាននាំចេញអង្ករបានជិត៩៣០០០ តោន ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប (EU) ។ វាជាចំនួនដ៏ច្រើនមួយ ប៉ុន្តែបវិមាណនេះគឺ បានត្រឹមតែពាក់កណ្តាលតែប៉ុណ្ណោះ បើធៀបលើថេរៈវេលាដូចគ្នាក្នុងឆ្នាំ ២០១៨។ ដោយសារ វាជាឆ្នាំទីមួយដែលសហគមន៍អឺរ៉ុបបានកំណត់យកពន្ធលើការនាំចូល ដើម្បីជួយដល់អ្នកផលិតក្នុងសហគមន៍អឺរ៉ុប។
សេចក្តីប្រកាសពត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា៖ការកំណត់ពន្ធនេះ វាបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កសិករកម្ពុជាជាង ៥០០,០០០គ្រួសារដែលប្រឹងប្រែងចិញ្ចឹមជីវិតដោយការដាំដុះស្រូវក្រអូបផ្កាម្លិះ ស្រូវក្រអូបគ្រាប់វែងដែលប្រភេទពូជស្រូវទាំងនេះ បានដាំដុះ នៅក្នុងតំបន់ភូមិសាស្ត្រ ជាក់លាក់មួយ ហើយមិនប្រកួតប្រជែងដោយផ្ទាល់ជាមួយផលិតផល បានដាំដុះនៅក្នុងសហគមន៍អឺរ៉ុបនោះឡើយ។
ប្រភពដដែលនេះបានឱ្យដឹងទៀតថា៖បញ្ហាទាំងនេះ ធ្វើឱ្យយើងឈឺចាប់មិនទាន់គ្រប់គ្រាន់នៅឡើយទេ តែឥឡូវសហគមន៍អឺរ៉ុប កំពុងពិចារណាដកនូវប្រព័ន្ធកម្មវិធីអនុគ្រោះពន្ធ “អ្វីៗទាំងអស់លើកលែងតែអាវុធ” (EBA) ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះគឺបានអនុញ្ញាតឱ្យទំនិញពីកម្ពុជាក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតបាននាំចូលទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ដោយរួចពន្ធនាំចូល និង អាករណ៍ផ្សេងៗ។
អ្នកតាក់តែងច្បាប់របស់សហគមន៍អឺរ៉ុប កំពុងគំរាមកំហែងឈានដល់ការបញ្ចប់នូវការអនុគ្រោះនេះ ដើម្បីដាក់សម្ពាធឱ្យមានការកែទម្រង់នយោបាយនៅកម្ពុជា។ ការវាយបំផ្លាញមួយដែលនាំឱ្យឧស្សាហកម្ម ស្រូវអង្ករ ត្រូវខ្ទេចខ្ទី និងប៉ះពាល់ដល់ជីវភាពគ្រួសារកសិករ។ ប្រភពសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡងថា៖ចាប់តាំងពីឆ្នាំ ២០០១ មក ប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗលើកលែងតែអាវុធ EBA មិនត្រឹមតែបានជួយសម្រួលនូវចរន្តទំនិញសម្រាប់កម្ពុជាប៉ុណ្ណោះទេ តែវាក៏បានផ្តល់គោលនយោបាយធានាសុវត្ថិភាពមួយលើសេដ្ឋកិច្ចទាំងមូលដែលអាចផ្តល់លទ្ធភាពអោយមានកំដោះនដ៏ខ្លាំងក្លា និង ឧត្តមភាពនៃកំណើនតម្រូវការពីទីផ្សារពិភពលោកផងដែរ។
សូមជម្រាបថាអង្ករកម្ពុជាត្រូវបានផលិតឡើងស្របតាមបទដ្ឋានអន្តរជាតិ ហើយសហព័ន្ធស្រូវអង្ករកម្ពុជាជួយដល់អ្នកផលិតឱ្យអនុវត្តស្របតាមកម្មវិធីដែលរៀបចំឡើងដោយជំរុញឱ្យគោរពគោលការណ៍បង្ករបង្កើនផលប្រកបដោយសីលធម៌ ការទទួលខុសត្រូវ និងមានចីរភាព។ វាជាគោលដៅសម្រាប់លើកកម្ពស់នូវប្រព័ន្ធមួយដែលមានសមធម៌ហើយផ្តល់ផលប្រយោជន៍ជាក់លាក់ដល់ប្រជាកសិករ។
នៅក្នុងបរិបទដ៏ជាក់លាក់នេះ ការពង្រីកការដាំដុះកំពុងកើនឡើងនៅកម្ពុជា ក្រោមបទដ្ឋានគោលនយោបាយនិរន្តភាពស្រវ(Sustainable Rice platform- SRP)។ ប្រភេទពូជស្រូវត្រូវបានដាំដុះក្រោមលក្ខខណ្ឌតាមដានយ៉ាងជាក់លាក់ស្របតាមបទដ្ឋានផលិតផល និង គោលការទទួលស្គាល់សមធម៌ពាណិជ្ជកម្ម។ ស្រូវសរីរាង្គ (SRP)ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិផ្នែកបរិដ្ឋាន(UNEP) និង វិទ្យាស្ថានស្រាវជ្រាវស្រវអន្តរជាតិ(IRRI) បានបញ្ជាក់ថាមិនមានជាតិពុល ចេញពីជីគីមី និងថ្នាំពុលកសិកម្ម ហើយស្របតាមគោលការណ៍អនុវត្តន៍បរិដ្ឋានស្អាតនិង សមធម៌ពលកម្ម។ ផលប្រយោជន៍ត្រូវបានធ្លាក់ទៅលើសហគមន៍សកិសកម្ម ដែលចូលរួមជំរុញលើតម្កើងផ្តល់ឱកាសដល់ស្ត្រី ហើយស្របតាមយុទ្ធសាស្ត្របំរែបូលបរិកាស។
សេចក្តីប្រកាសពត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា«បើគ្មាន EBA នោះការប្រឹងប្រែងទាំងប៉ុន្មានក្លាយជាអសាបង់។ ហេតុនេះ សហព័ន្ធស្រូវអង្ករ សូមទទូចស្នើសុំដល់សហគមន៍អឺរ៉ុបជួយលើកកម្ពស់ជីវភាពប្រជាកសិករកម្ពុជាជាងកន្លះលានគ្រួសារនិងបន្ដរជួយរក្សាការងារដែលបាននិងកំពង់ធ្វើកន្លងមក»៕


