សេដ្ឋកិច្ចមានភាពក្រឡាប់ផ្ងារពិតមែន ប៉ុន្តែសិង្ហបុរីនៅតែអាចទាក់ទាញការប្តេជ្ញាចិត្តវិនិយោគយ៉ាងច្រើនលើសពីការរំពឹងទុក
សេដ្ឋកិច្ច August 22, 2019 Khmernote

សន្ទុះសេដ្ឋកិច្ចក្រឡាប់ផ្ងារ និងភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន មិនបានបញ្ឈប់សិង្ហបុរីពីការទាក់ទាញការប្តេជ្ញាចិត្តវិនិយោគដ៏ច្រើននោះទេ ហើយវាជារឿងមួយដែលមិនគួរឱ្យជឿសម្រាប់ប្រទេសសេដ្ឋកិច្ចមួយនេះ។ គ្រាន់តែនៅឆមាសទីមួយនៃឆ្នាំនេះ សិង្ហបុរីបានទាក់ទាញទឹកប្រាក់ចំនួន ៨.១ពាន់លានដុល្លារ ក្នុងការសន្យាវិនិយោគក្នុងវិស័យផលិតកម្ម និងសេវាកម្ម។ នេះគឺខ្ពស់ជាងការប្តេជ្ញាចិត្តវិនិយោគដែលមានតម្លៃ ៥.៣ពាន់លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តាមពិតតួលេខនៅក្នុងការស្ទង់មតិសេដ្ឋកិច្ចសិង្ហបុរីដែលចេញកាលពីសប្តាហ៍មុន បានបង្ហាញការកើនឡើងនៃការវិនិយោគលើសការប៉ាន់ស្មានរបស់ក្រុមប្រឹក្សាភិបាលអភិវឌ្ឍន៍សេដ្ឋកិច្ច (Economic Development Board) ដែលបានធ្វើសម្រាប់ ឆ្នាំ២០១៩ កាលពីខែកុម្ភៈទៅទៀត។ EDB បានព្យាករណ៍ថា សិង្ហបុរីនឹងនៅតែអាចទាក់ទាញការប្តេជ្ញាចិត្តវិនិយោគទុនមានទ្រព្យសកម្ម ពី ៨ពាន់លានដុល្លារ ទៅ ១០ពាន់លានដុល្លារ នៅឆ្នាំ២០១៩ ស្របតាមឆ្នាំមុនៗ៕

អត្ថបទ៖ លីដា