ត្រឹមឆ្នាំ២០១៩នេះ ប្រជាជនកម្ពុជាមានចំនួនសរុបជាង១៥លាននាក់
សេដ្ឋកិច្ច August 8, 2019 Khmernote

ភ្នំពេញ៖ លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានឱ្យដឹងថា រាជធានីខេត្តដែលមានប្រជាជនរស់នៅច្រើនជាងគេនៅកម្ពុជា រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រៃវែង។ ការប្រកាសបែបនេះរបស់លោក ធ្វើឡើងក្នុងពិធីប្រកាសតួលេខបណ្តោះនៃជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩។

រាជាធានីភ្នំពេញមានប្រជាជនខ្ពស់ជាងគេឈរនៅលំដាប់លេខ១គឺមានចំនួន ២.១២៩.៣៧១ នាក់ (១៣,៩%) ហើយខេត្តកណ្តាល ឈរនៅលំដាប់ទី២ មានចំនួន ១.១៩៥.៥៧នាក់ (៧,៨%) និងខេត្តព្រៃវែង ឈរលំដាប់លេខ៣ មានចំនួន ១.០៧.៤២៨នាក់(៦,៩%)។ ប្រភពជំរឿនឆ្នាំ២០១៩នេះ បានឱ្យដឹងថា កម្ពុជាមានប្រជាជនសរុប ១៥.២លាននាក់ ក្នុងនោះមាននារីចំនួន៧.៨លាននាក់ ដែលច្រើនជាងបុរសប្រមាណ៤សែននាក់ឯណោះ៕

អត្ថបទ៖ សុផល