មួយខែសោះ ចាប់រថយន្តដឹកលើសទម្ងន់បានជាង ២០០គ្រឿង និងពិន័យបានជាង ៥រយលានរៀល
សេដ្ឋកិច្ច
August 6, 2019
Khmernote
ភ្នំពេញៈ ក្នុងខែកក្កដា ឆ្នាំ២០១៩ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២២៦គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៥២០,៧០០,០០០ រៀល។ យោងតាមប្រភពផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងទៀតថា៖ចំនួនរថយន្តដែលចាប់បានទាំងនេះ មានការកើនឡើងចំនួន ២៩ គ្រឿង គឺពី ១៩៧ គ្រឿង ក្នុងខែមិថុនា មក ២២៦ គ្រឿង ក្នុងខែកក្កដា ឆ្នាំ២០១៩ ។
សូមបញ្ជាក់ថាក្នុងចំណោមរថយន្តដែលចាប់បានទាំងនោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ៣៨តោន។ ខេត្តដែលឃាត់រថយន្តល្មើសបានច្រើនជាងគេគឺខេត្តព្រះសីហនុ ២៧ កំពង់ចាម ចំនួន២៤ កំពង់ធំ១៥ ពោធិសាត់ ១៥ និងខេត្តព្រៃវែងចំនួន១៣រថយន្ត៕
អត្ថបទ៖ សុផល
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


