កិច្ចចរចាពាណិជ្ជកម្មសេរីរវាងថៃ និងសហភាពអឺរ៉ុបនឹងចាប់ផ្តើមឡើងវិញ បន្ទាប់ពីមានបញ្ហា និងជួយដល់ការនាំចេញរបស់ភាគីទាំងពីរ
សេដ្ឋកិច្ច July 31, 2019 Khmernote

ប្រទេសថៃបានកំពុងវិលត្រលប់មករកតុចរចាវិញសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-ថៃ បន្ទាប់ពីរដ្ឋាភិបាលថ្មីបានបើកភ្លើងខៀវក្នុងកិច្ចព្រមព្រៀង ដែលបានប្រកាសកាលពីសប្ដាហ៍មុនថា ប្រទេសថៃនឹងស្តារការចរចា FTA ជាមួយ EU ដែលបានជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំដោយសារតែបញ្ហានយោបាយ នេះបើយោងតាមអត្ថាធិប្បាយរបស់អគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្ម។

គួរំលឹកផងដែរថា ការចរចា FTA រវាងប្រទេសថៃ និងសហភាពអឺរ៉ុបដែលជាដៃគូពាណិជ្ជកម្មធំទី៣ របស់ប្រទេសនេះបានដំណើរការអស់រយៈពេលប្រមាណ ៥ ឆ្នាំមកហើយ។ ដោយឡែកបន្ទាប់ពីរដ្ឋប្រហារក្នុងឆ្នាំ ២០១៤ និងសេចក្តីណែនាំនៃការគ្រប់គ្រងយោធាសហភាពអឺរ៉ុបបានបញ្ឈប់ការចរចា FTA ជាមួយប្រទេសថៃដើម្បីប្រឆាំងនឹងការព្យួរលទ្ធិប្រជាធិបតេយ្យ។ ផ្ទុយទៅវិញសហភាពអឺរ៉ុបបានបន្តកិច្ចចរចាពាណិជ្ជកម្មជាមួយបណ្តាប្រទេសអាស៊ានផ្សេងទៀតហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសសិង្ហបុរីនិងវៀតណាម។

ជាមួយគ្នានេះដែរនៅក្នុងឆ្នាំ ២០១៨ ពាណិជ្ជកម្មទ្វេភាគីរវាងថៃ និងសហភាពអឺរ៉ុបបានកើនឡើង ៦,៥% ក្នុងតម្លៃ ៤៧,៣ ពាន់លានដុល្លារអាមេរិក (១,៤ សែនកោដិបាត) ដែលស្មើនឹង ៩,៤% នៃទំហំពាណិជ្ជកម្មសរុប។ ទន្ទឹមនឹងនេះការនាំចេញរបស់ថៃមានចំនួន ២៥ ពាន់លានដុល្លារកើនឡើង ៥,២% ពីឆ្នាំមុន ដោយការនាំចូលកើនឡើង ៨,១៧% ស្មើនឹង ២២,៣ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នា។

សូមបញ្ជាក់ផងដែរថា គោលបំណងសំខាន់នៃការចរចាពាណិជ្ជកម្ម គឺដើម្បីធ្វើសេរីភាវូបនីយកម្មចូលទៅកាន់ទីផ្សារអឺរ៉ុបដោយកាត់បន្ថយការការពារលើការនាំចូលរបស់អឺរ៉ុប ចំណែកសហភាពអឺរ៉ុបត្រូវចង់ដាក់ដំណើរការនូវផលិតផលថ្នាំពេទ្យ រថយន្ត និងភេសជ្ជៈមានជាតិអាល់កុល។ ទន្ទឹមនឹងទំនិញសហភាពអឺរ៉ុបចង់ឃើញវិស័យសេវាកម្មបើកទូលាយតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផងដែរ៕

អត្ថបទ៖ លីនី