ជិត២០ឆ្នាំមកនេះ ទំហំហិរញ្ញប្បទានសហប្រតិបត្តិការរបស់ចិន ចំពោះកម្ពុជាមានទឹកប្រាក់ប្រមាណ ៦,០០០លាន ដុល្លារអាមេរិក
សេដ្ឋកិច្ច
July 27, 2019
Khmernote
ភ្នំពេញ៖ គិតចាប់ពីឆ្នាំ ២០០១ ដល់ខែកក្កដា ឆ្នាំ២០១៩នេះ ទំហំហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនចំពោះកម្ពុជា មានទឹកប្រាក់សរុបចំនួនប្រមាណ ៦,០០០លាន ដុល្លារអាមេរិក។ ក្នុងហិរញ្ញប្បទាន ៦,០០០លានដុល្លារអាមេរិកនោះ ឥណទានសម្បទានមានសរុបចំនួនប្រមាណ ៤,៤០០លានដុល្លារអាមេរិក ហិរញ្ញប្បទានក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសចំនួនប្រមាណ ១,៦០០ លាន ដុល្លារអាមេរិក (ហិរញ្ញប្បទានឥតសំណង និងឥណទានឥតការប្រាក់)។
សូមជម្រាបថា៖ទំនាក់ទំនងរវាងប្រទេសចិននិងកម្ពុជា បានឈានដល់កិច្ចសហការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ចិនបានជួយកម្ពុជាយ៉ាងច្រើនស្ទើរគ្រប់វិស័យ ដែលរួមមានហិរញ្ញប្បទានឥតសំណង ការវិនិយោគទុន ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ។និយាយរួម ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា មានការចូលរួមចំណែកពីភាគីចិន៕
អត្ថបទ៖ សុផល
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


