ក្រុមហ៊ុនចំនួន០៣ បោះទុនវិនិយោគជាង១៦លានដុល្លារ នឹងមកបង្កើតរោងចក្រនៅភ្នំពេញ តាកែវ និងកំពង់ស្ពឺ
សេដ្ឋកិច្ច July 26, 2019 Khmernote

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តឱ្យក្រុមហ៊ុនចំនួន៣ មកបណ្តាក់ទុននិងសាងសង់រោងចក្រនៅកម្ពុជាជាមួយទុនជាង១៧លានដុល្លារ និងបង្កើតការងារជាង៥០០០កន្លែង។ទីតាំងដែលនឹងនឹងត្រូវដំឡើងរោងចក្រគឺនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញខេត្ត ខេត្តកាកែវ ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនទាំងបី នឹងវិនិយោគលើវិស័យផលិតប្រដាប់ព្យួរសម្លៀកបំពាក់ ស្រោមពូក ស្រោមខ្នើយ ភួយ ស្រោមដៃ វាំងនន កម្រាលតុនិងស្បែកជើង។

សូមជម្រាបថាកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៣ ៖

១- “KAI TUO ZHE (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតប្រដាប់ព្យួរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអំពិល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៣៦កន្លែង។

២- “JIANGSU HENGWEI TEXTILE (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់ស្រោមពូក ស្រោមខ្នើយ ភួយ ស្រោមដៃ វាំងនន កម្រាលតុ កម្រាលជូតជើង សម្លៀកបំពាក់ផ្ទះបាយ កន្សែង និងសម្ភារៈក្មេងលេងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៨៥០កន្លែង។

៣- CHUAN LIH INTERNATIONAL CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសឹង្ហ ឃុំសឹង្ហ និងភូមិស្វាយ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន១.១៩៩កន្លែង៕