កម្ពុជា កំពុងចចារខ្ចីប្រាក់ពីចិនយកមកសាងសង់ផ្លូវពីខេត្តបាត់ដំបង ទៅខេត្តកោះកុង ដែលមានតម្លៃជិត២០០លានដុល្លារ
សេដ្ឋកិច្ច July 23, 2019 Khmernote

កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការថ្លែងនៅក្នុងឱកាសចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៥ ឲ្យដឹងថា ពេលនេះកម្ពុជាកំពុងតែធ្វើការចចារខ្ចីប្រាក់ពីប្រទេសចិន ដើម្បីយកមកធ្វើការសាងសង់ផ្លូវជាតិលេខ១០ ពីស្រុកសំឡូត ខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង ដែលត្រូវចំណាយថវិកាក្នុងការសាងសង់ប្រមាណ១៨៣លានដុល្លារសហរដ្ឋអាមេរិក។

ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ១០ ដែលគ្រោងនឹងសាងសង់នោះគឺតភ្ជាប់ពីស្រុកសំឡុត ខេត្តបាត់ដំបង ទៅដល់ខេត្តកោះកុងតែម្តង ដែលមានប្រវែង ១៩៣គីឡូម៉ែត្រ ហើយគម្រោងបើកការដ្ឋានសាងសង់ផ្លូវការ នឹងធ្វើព្រមគ្នាជាការដាក់សម្ពោធឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ ដែលអាចនឹងប្រព្រឹត្តិធ្វើឡើងនៅអំឡុងចុងឆ្នាំ២០១៩ខាងមុខនេះ៕

អត្ថបទ៖ សេម