គម្រោងអគារខ្ពស់ៗចាប់ពី០៥ជាន់ឡើងនៅទូទាំងប្រទេស ក្នុងឆមាសទី១ ឆ្នាំ២០១៩ មានជាង១៦០ អគារ
សេដ្ឋកិច្ច July 17, 2019 Khmernote

ភ្នំពេញ៖ សម្រាប់ឆមាសទី១ឆ្នាំ២០១៩ សំណង់លំនៅឋានសរុបមានចំនួន ១,៧៤៤ គម្រោង មានផ្ទៃក្រឡាសរុបចំនួន ៣,៧២៨,០៧៦ ម៉ែត្រការ៉េ ដែលមានទុនវិនិយោគ ១,៥៣២,១១១,១០១ ដុល្លារ ស្មើនឹង ៤,០១៨ ខ្នង។ គម្រោងអគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើងនៅទូទាំងប្រទេសក្នុងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន ១៦៩ អគារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។

អគារកម្ពស់ចាប់ពី ០៥ជាន់ ទៅ ០៩ជាន់ មានចំនួន ៨២ អគារ។ ពី ១០ជាន់ ទៅ ១៩ជាន់ មានចំនួន ៤៩ អគារ និងពី ២០ជាន់ ទៅ ២៩ជាន់ មានចំនួន ២៦ អគារ។ ពី ៣០ជាន់ ទៅ ៣៩ជាន់មានចំនួន ០៨ អគារចំណែកពី ៤០ជាន់ឡើងទៅមានចំនួន០៤អគារ។ ដោយឡែកនៅខេត្តព្រះសីហនុ មានអគារគម្រោងខ្ពស់ៗចាប់ពី៥ជាន់ឡើងក្នុងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន២៣អគារ៕

អត្ថបទ៖ សុផល