ត្រឹមកន្លះឆ្នាំ ចំណូលពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរធ្លាក់ចុះមកសល់ត្រឹមតែជាង៥០លានដុល្លារ
សេដ្ឋកិច្ច July 2, 2019 Khmernote

ភ្នំពេញ៖ របាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០១៩នេះ រមណីយដ្ឋានអង្គរ រកចំណូលចូលថវិកាជាតិបាន ៥៥,៧២៩,៥៦១ដុល្លារ ធ្លាក់ចុះចំនួន៩.៣៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។ សម្រាប់ភ្ញៀវទេសចរបរទេស ដែលបានទិញសំបុត្រចូលទស្សនាអង្គរវិញ នៅរយៈពេល៦ខែមកនេះ មានចំនួន១,២៤៤,៤៤៣នាក់ ធ្លាក់ចុះ៨.២៩ភាគរយ។

របាយការណ៍ដដែលបាឲ្យដឹងទៀតថា ថវិកាបានពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ នៅរយៈពេល៦ខែនេះ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជាចំនួន ២,៤៨៨,៨៨៦ដុល្លារ។ ដោយឡែកគិតតែក្នុងខែមិថុនា ឆ្នាំ២០១៩ មានភ្ញៀវទេសចរចំនួន១២៦,៦០២នាក់ បានទិញសំបុត្រទស្សនាអង្គរ ទទួលបានចំណូល ៥,៤១៦,៧១៤ដុល្លារនិងបានឧបត្ថម្ភមូលនិធិគន្ធបុប្ផាជាង២៥ម៉ឺនដុល្លារអាម៉េរិក៕

អត្ថបទ៖ សុផល