Aeon 2 បើកបានមួយឆ្នាំ ឥលូវ Aeon 3 ត្រៀមបុកគ្រឹះ ដើមឆ្នាំ 2020 នេះហើយ
សេដ្ឋកិច្ច
June 27, 2019
Khmernote
ក្រោយទទួលបានជោគជ័យលើអាជីវកម្មផ្សារទំនើបរបស់ខ្លួននៅកម្ពុជា ផ្សារទំនើប Aeon របស់ជប៉ុនមួយនេះគ្រោងបើកការដ្ឋានបុកគ្រឹះសាខាទី ៣ របស់ខ្លួននៅដើមឆ្នាំ២០២០ នេះនៅលើផ្ទៃដីសរុប ១៨ហិចតា ក្នុងតំបន់ទីក្រុងរណប ING City មហាវិថីសម្តេច ហ៊ុនសែន ផ្លូវ៦០ម៉ែត្រ។ ផ្សារទំនើប Aeon ដែលគេស្គាល់ថាជាផ្សារទំនើបជាងគេនៅកម្ពុជា បច្ចុប្បន្នមាន ២សាខា ដោយទីមួយ ស្ថិតនៅជាប់សណ្ឋាគារ សូហ្វីតែល ក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន ចំណែកឯសាខាទី២ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលជាតំបន់មានសក្តានុពលសេដ្ឋកិច្ចខ្លាំងនាពេលបច្ចុប្បន្ន។
ផ្សារទំនើប Aeon Mall II (សែនសុខ)
តាមប្រភពព័ត៌មានបានអោយដឹងថា ផ្សារទំនើប Aeon សាខាទី៣ នេះគ្រោងបើកដំណើរការនៅឆ្នាំ២០២៣ ខាងមុខនេះ ដោយនឹងធ្វើការសាងសង់រយៈពេល២ឆ្នាំ រឺ ២៤ខែ៕

អត្ថបទ៖ សុវណ្ណ
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


