កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នេះស្ពានអាកាសថ្មើរជើងដំបូងបំផុតនៅកម្ពុជា ដែលបានបំពាក់ជណ្តើរយន្ត និងចំណាយថវិការប្រមាណ៣លានដុល្លារសហរដ្ឋអាមេរិក ក្នុងការសាងសង់ នៅលើចំណុចរង្វង់មូលនាងគង្ហីង ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ស្ពានអាកាសមួយនេះដែរត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនឯកជនឈ្មោះថា OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលមានការតភ្ជាប់ពីអាគារផ្សារទំនើប ឌឹអូឡាំព្យាម៉ល។
សូមបញ្ជាក់ថា ស្ពានអាកាសថ្មើរជើងនៅស្តុបនាងគង្ហីង ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីអំឡុងខែតុលា ឆ្នាំ២០១៧មកម្ល៉េះ ក្រោមកិច្ចសហប្រតិបត្តិការ រវាងសាលារាជធានីភ្នំពេញ និងក្រុមហ៊ុន OCIC ជាមួយការចំណាយថវិការសរុបប្រមាណ ៣លានដុល្លារសហរដ្ឋអាមេរិក។ ស្ពានអាកាសដែលបានបំពាក់ជណ្តើរយន្តនេះដែរត្រូវបានសង់ឡើងដោយចាក់សសរស្ពានចំនួន ៦កន្លែងនៅជុំវិញរង្វង់មូល ហើយវាក៏ជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាបង្កើនសុវត្ថិភាពដល់អ្នកធ្វើដំណើរថ្មើរជើងនៅក្នុងចំណុចនេះផងដែរ៕









