វៀតណាមត្រៀមកើបលុយ ១ពាន់លានដុល្លារ ដោយសារក្រុមហ៊ុនយក្ស AEON នៅជប៉ុនគ្រោងបង្កើនការនាំចូលផលិតផលយ៉ាងសន្ធឹកសន្ធាប់ពីវៀតណាម
សេដ្ឋកិច្ច June 21, 2019 Khmernote

ខណៈពេលដែលជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន កាន់តែរីករាលដាលនោះ ក្រុមហ៊ុន AEON នៅប្រទេសជប៉ុន យល់ពីតម្លៃរបស់វៀតណាម ដែលជាយុទ្ធសាស្រ្តគោលរបស់ក្រុមហ៊ុន ដោយ​ក្រុមហ៊ុនយក្សមួយនេះនឹងស្វែងរកទិញទំនិញនាំចូលបន្ថែមពីប្រទេសវៀតណាមក្នុងតម្លៃរហូតដល់ ១ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ ដោយប្រទេសនេះមានសក្តានុពលដ៏ខ្លាំងក្លា ក្នុងនាមជាអ្នកផ្គត់ផ្គង់អាហារមានគុណភាពសម្រាប់អតិថិជនជប៉ុន។

គួរបន្ថែមផងដែរថាក្រុមហ៊ុន AEON នឹងបង្កើនការនាំចូលផលិតផល ដែលខ្លួនទទួលបានពីវៀតណាមពីតម្លៃបច្ចុប្បន្នរហូតដល់ ៥០០ លានដុល្លារនៅឆ្នាំ ២០២០ និងពង្រីកពីរដងបន្ថែមទៀតក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ជាមួយគ្នានេះដែរ តម្លៃសរុបនៃទំនិញវៀតណាម ដែលបាននាំចូលសម្រាប់លក់នៅហាង Aeon នៅក្នុងប្រទេសជប៉ុនបានកើនឡើង ៧.៦% នៅក្នុងឆ្នាំ ២០១៨ ធៀបនឹងឆ្នាំ២០១៧មានត្រឹមតែ ២៦,៥ ពាន់លានយ៉េន ដោយសម្លៀកបំពាក់មាន ៥៥% នៃចំនួនសរុប ខណៈពេលដែលការផ្គត់ផ្គង់ម្ហូបអាហារ ត្រូវបានគេព្យាករណ៍ថា នឹងមានការកើនឡើងបន្ថែមទៀតផងដែរ៕

អត្ថបទ៖ លីនី