កូនខ្មែរស៊ែមួយ ដូចបានចូលរួមវិចអន្សមជាមួយប៊ូសស្រ្តងដែរ ទោះមិនបានចូលរួមផ្ទាល់ក៏ដោយ។ ក្នុងឱកាសបុណ្យកាន់បិណ្ឌ១ខាងមុខនេះ ប៊ូសស្រ្តង រួមដៃគ្នាជាមួយបងប្អូនខ្មែរ នឹងរៀបចំវិចអន្សម ១០០ខ្ទះត្នោត ដើម្បីផ្ញើក្ដីដឹងគុណ និងក្ដីស្រលាញ់ជូនដល់វីរៈកងទ័ព។

បុណ្យកាន់បិណ្ឌ១ ជាពេលដែលកូនខ្មែរជួបជុំគ្នាធ្វើបុណ្យ និងរំលឹកដល់អ្នកមានគុណ។ ដូច្នេះហើយប៊ូសស្រ្តង ក៏មិនភ្លេចអ្នកមានគុណការពារទឹកដី និងមិនភ្លេចការលះបង់របស់ពួកគាត់ឡើយ ក៏បានរៀបចំព្រឹត្តិការណ៍វិចអន្សម ១០០ខ្ទះត្នោតនៅភូមិរង់ចាំ ដើម្បីដឹកជូនវីរៈកងទ័ពយើងបានពិសារ។
អន្សម ១០០ខ្ទះត្នោតនេះ គឺជាបេះដូងខ្មែររាប់រយ ដែលសុទ្ធតែចងជាប់នូវក្ដីដឹងគុណ និងក្ដីស្រលាញ់របស់បងប្អូនខ្មែរ។ ប៊ូសស្រ្តងចិត្តល្អពេកហើយ តែងតែនៅក្បែរបងប្អូនខ្មែរ និងវីរៈកងទ័ព មិនឱ្យពួកគាត់ឯកាឡើយ។
ប៊ូសស្រ្តង ស្រលាញ់ខ្មែរ! ប៊ូសស្រ្តង ដឹងគុណវីរៈកងទ័ព!
គាំទ្រប៊ូសស្រ្តង គាំទ្រអំពើល្អ!



