យោងតាមការចុះផ្សាយរបស់ ក្រសួងព័តមាន បានឱ្យដឹងថា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយ លោក SANUI Kazuma, ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំកម្ពុជា (Chief Representative of JICA Cambodia Office) លើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន ០២ ក្នុងទំហំទឹកប្រាក់សរុបចំនួន ២៥ ៤២៦ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ១៧១,៣ លានដុល្លារអាម៉េរិក។

កិច្ចព្រមព្រៀងហិរញ្ញប្បទានខាងលើ បានធ្វើឡើង លើ “គម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម” និង “គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)”។
ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕ ផ្សាយ៖ កន ចំណាន









