រំភើបជំនួស! ក្រោយដឹងពីការលះបង់របស់ពុក ប៊ូសស្រ្តងធ្វើរឿងមួយនេះដល់សាម៉ាន និងអ៊ុំៗស៊ីក្លូ
Boostrong June 19, 2026 Naren

ស្ទើរស្រក់ទឹកភ្នែក! នៅពេលកូនប្រុសរបស់សាម៉ាន លុតជង្គង់សុំទោសឪពុក បន្ទាប់ពីបានដឹងការពិតថា ការសម្ដែងកំប្លែងតែងខ្លួនជាស្រីដែលធ្លាប់ធ្វើឱ្យខ្លួនខ្មាស់គេនោះ គឺជាការលះបង់ដ៏ធំធេងរបស់ឪពុក ដើម្បីរកចំណូលចិញ្ចឹមគ្រួសារ និងផ្គត់ផ្គង់ការសិក្សារបស់កូនៗ។

ហេតុការណ៍ដ៏រំជួលចិត្តនេះ បានកើតឡើងក្នុងកម្មវិធីប្រគល់រង្វាន់សេដ្ឋីក្មេង ១៣០លានរៀលពី ប៊ូសស្រ្តង ជូនដល់លោក កើត ឧស្សាហ៍ និងភរិយា អ្នកស្រី ណន ច័ន្ទណារី ដែលជាកម្មកររោងចក្រនៅខណ្ឌកំបូល។ ទិដ្ឋភាពនោះបានធ្វើឱ្យអ្នកចូលរួមជាច្រើនរំភើបចិត្ត និងស្ទើរទប់ទឹកភ្នែកមិនជាប់។

ជាពិសេស ក្នុងឱកាសទិវាគុណលោកឪពុក ប៊ូសស្រ្តង ក៏បានរៀបចំប៊ូហ្វេអាហារដ៏ឈ្ងុយឆ្ងាញ់ ជូនដល់អ៊ុំៗអ្នកធាក់ស៊ីក្លូចំនួន ១០០នាក់ ដើម្បីចែករំលែកភាពកក់ក្តៅ និងលើកទឹកចិត្តដល់អ្នកប្រឹងប្រែងរកស៊ីប្រចាំថ្ងៃ។

ប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ មានរង្វាន់សេដ្ឋីក្មេង ១៣០លានរៀល កែប្រែជីវិតភ្លាមៗ!