សំណាងឬស៊យ? ឈ្នះ130លានពីប៊ូសស្រ្តង ជ្រុលដៃកាត់កំប៉ុងខុសលក្ខខណ្ឌក្រុមហ៊ុន
Boostrong March 22, 2026 Khmernote

មិនដឹងថាជាសំណាង ឬស៊យទេ! បុរសម្នាក់ភ័យស្លេកមុខ ពេលត្រូវរង្វាន់ 130លានពីប៊ូសស្រ្តង បែរជាជ្រុលដៃកាត់សំបកកំប៉ុងមើលមុនខុសលក្ខខណ្ឌក្រុមហ៊ុន។ តើក្រុមហ៊ុននឹងអនុគ្រោះផ្ដល់រង្វាន់ជូនគាត់ឬទេ?

ក្រុមការងារប៊ូសស្រ្តង បានចុះមកពិនិត្យក្រវិល និងសំបកកំប៉ុង ដើម្បីផ្ទៀងផ្ទាត់គ្នា ក៏ឃើញថាសំបកកំប៉ុងត្រូវបានកាត់មើលមុនបាត់ទៅហើយ ដែលខុសលក្ខខណ្ឌក្រុមហ៊ុន។ ទោះយ៉ាងណា ប៊ូសស្រ្តង ជាក្រុមហ៊ុនចិត្តល្អ ក៏បានពិនិត្យបន្ត ទើបដឹងច្បាស់ថាបងប្រុស វ៉ាន់ ពិតជាឈ្នះរង្វាន់សេដ្ឋីក្មេង 130លានរៀលពិតប្រាកដមែន ទោះបីគាត់កាត់កំប៉ុងមើលមុនក៏ដោយ ក៏ក្រុមហ៊ុនសម្រេចផ្ដល់រង្វាន់ជូនគាត់។

គួរឱ្យដឹងផងដែរថា ម្ចាស់រង្វាន់សេដ្ឋីក្មេង 130លាន មានឈ្មោះ កង វ៉ាន់ អាយុ46 ឆ្នាំ ជាតៃកុងឡាន បច្ចុប្បន្នរស់នៅខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ។ បងប្រុស វ៉ាន់ បានប្រាប់ថា បន្ទាប់ពីបើកឡានរៀងអស់កម្លាំង និងងងុយគេង គាត់ក៏ទិញប៊ូសស្រ្តងត្រជាក់ៗ1កំប៉ុង ភ្លាមៗនោះ គាត់បានគាស់ផាច់ ស្វាងចែស ព្រោះឈ្នះរង្វាន់ធំ 130លានរៀល រំភើបឡើងភ្លេចបាយ ភ្លេចទឹក។ ដូច្នេះបើចង់ផ្លាស់ប្ដូរជីវភាពដូចគាត់ដែរ កុំភ្លេចទិញប៊ូសស្រ្តងញុំាទាំងអស់គ្នា។

ប៊ូសស្រ្តងឆ្ងាញ់ រសជាតិដិតជ្រៅ មានរង្វាន់សេដ្ឋីក្មេងកែប្រែជីវិតភ្លាមៗ!