យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៩៦ ៣៤១ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៩ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២៤៨ ២៧៧ តោន គិតជាទឹកប្រាក់ចំនួន ១៩២.០៤ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១៤៣ ១៨៧ តោន គិតជាទឹកប្រាក់ចំនួន ៨៥.០៤ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៧ ប្រទេសបានបរិមាណចំនួន ១៣១ ៥៤៤ តោន គិតជាទឹកប្រាក់ចំនួន ៦៧.១៤ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ៣២ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៧៣ ៣៣៣ តោន គិតជាទឹកប្រាក់ចំនួន ៦៤.៧១ លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៦៨.៨១% ប្រភេទអង្ករសគ្រាប់វែង ១៦.១៨% អង្ករចំហ៊ុយ ២.៤៤% អង្ករសរីរាង្គចំនួន ១.៨៨% អង្ករបាក់គ្រប់ប្រភេទ ១០.១៣% និងអង្ករផ្សេងៗចំនួន ០.៥៦% ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៥ ២៤៧ ៩៩២ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ានប្រមាណបានចំនួន ១២០៩.០៤ លានដុល្លារសហរដ្ឋអាមេរិក៕

ប្រភព៖ ក្រសួងព័ត៌មាន


