ប៊ូសស្រ្តង ជួយគ្រួសារវីរៈកងទ័ព ចឹក ឆុន ពលីដោយសារផ្សែងពុលសៀម ១០លានរៀល
Boostrong August 6, 2025 Khmernote

ទឹកចិត្តល្អណាស់ ក្រុមហ៊ុនប៊ូសស្រ្តង មិនឱបដៃឈរមើលទេ ជួយហើយជួយទៀតដល់បងប្អូនភៀសសឹក រហូតឥឡូវស្ងាត់សង្រ្គាម ក៏បន្តជួយវីរៈកងទ័ពរបួស និងពលីឈាមស្រស់ សាច់ស្រស់ការពារបូរណភាពទឹកដីខ្មែរ។

ដើម្បីជាការដឹងគុណដ៏ធំធេងរបស់វីរៈកងទ័ព ក្រុមហ៊ុន ប៊ូសស្ត្រង បានឧបត្ថម្ភ ១០លានរៀល ដល់គ្រួសារលោកអនុសេនីយ៍ឯក ចឹក ឆុន អាយុ ៤៥ឆ្នាំ ដែលបានពលីក្នុងសមរភូមិ ដោយសារផ្សែងពុលរបស់ទ័ពឈ្លានពានសៀម។ ហើយថវិកានេះ នឹងជួយសម្រួលបន្ទុកខ្លះដល់ភរិយារបស់លោក ចឹក ឆុន ក្នុងការចិញ្ចឹមបីបាច់កូនៗតែម្នាក់ឯង។

ប្រសិនបើបងប្អូនចង់ចូលរួមជួយវីរៈកងទ័ពរបួស និងពលី បងប្អូនអាចចូលរួមជាមួយយុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១០០០លានរៀល ដោយទិញប៊ូសស្រ្តង ១កំប៉ុង ដូចបានជួយកងទ័ពផ្ទាល់ ១,០០០រៀលផងដែរ។
បងប្អូនខ្មែររួមគ្នាគាំទ្រផលិតផលខ្មែរ ឈប់គាំទ្រផលិតផលថៃ។ ខ្មែររួមគ្នាតែមួយ ខ្មែរខ្លាំង!