នៅសល់តែ ៤ ថ្ងៃ ទៀតប៉ុណ្ណោះ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ឱកាសការងារសរុបជាង ៣ម៉ឺន កន្លែងពីក្រុមហ៊ុនធំៗ ១៥០ នឹងចាប់ផ្តើមហើយ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។
គួររម្លឹកផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ត្រូវបានសហការរៀបចំ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា និងមូលនិធិអភិវឌ្ឍន៍ជំនាញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ និងដៃគូពាក់ព័ន្ធជាច្រើនទៀត។ មហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ នឹងនាំមកជាមួយឱកាសការងារជាង ៣ ម៉ឺន កន្លែងពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន ១៥០ នាថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ នៅអាគារពិព័រណ៍កោះពេជ្រ។
ដូច្នេះ សម្រាប់ យុវជន សិស្ស/និសិ្សត និងអ្នកស្វែងរកការរងារ កុំភ្លេចត្រៀម CV អោយបានច្រើន ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុនធំៗជាច្រើន និង អាចចូលរួមក្នុងសិក្ខាសាលាអំពីការលើកកម្ពស់ផលិតភាពដែលមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗពីសំណាក់វាគ្មិនជាតិ និងអន្តរជាតិជាច្រើនផងដែរ។ ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 017 467 423 ឬ 017 871 807 ឬ Call Center លេខ ១២៩៧ ឬ ១២៨៦៕

អត្ថបទ៖ លីនី


