ត្រៀម CV ឱ្យហើយ! ពិព័រណ៍ការងារដ៏ធំប្រចាំឆ្នាំ ដែលមានក្រុមហ៊ុនចូលរួមផ្ដល់ឱកាសការងារច្រើនជាងគេ នឹងមកដល់ឆាប់ៗនេះ
សេដ្ឋកិច្ច September 13, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិ និងមុខរបរ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា មហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ ដែលមានឱកាសការងារច្រើនជាងគេ និងមានអ្នកចូលរួមច្រើនជាងគេ នឹងមកដល់ឆាប់ៗនេះ។

នៅលើផេកផ្លូវការ (NEA) បានបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ នឹងត្រូវរៀបចំរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ នៅអគារពិព័រណ៍កោះពេជ្រ!

ដូច្នេះ ក្រុមហ៊ុន/សហគ្រាសដែលកំពុងមានតម្រូវការជ្រើសរើស កម្លាំងពលកម្ម និងមានបំណងតាំងបង្ហាញអំពីឱកាសការងារដើម្បី ទាក់ទាញបេក្ខជនដែលមានសក្តានុពលជាច្រើនម៉ឺននាក់ដែលនឹងចូលរួមក្នុងមហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំនេះ សូមរួសរាន់ទាក់ទងមក NEA ដើម្បីកក់បញ្ជរឥឡូវនេះ តាមរយៈលេខទូរស័ព្ទ 017 467 423, 017 871 807៕