ពន្ធលើអចលនទ្រព្យ នឹងត្រូវផុតកំណត់នៅចុងខែកញ្ញានេះ សូមម្ចាស់អចលនទ្រព្យរួសរាន់ប្រកាស និងបង់ប្រាក់ពន្ធឱ្យទាន់ពេលវេលា
សេដ្ឋកិច្ច August 31, 2024 Khmernote

យោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខៈ៧៤ របស់អគ្កនាយកដ្ឋានពន្ធដារ ដែលចេញផ្សាយកាលពីថ្ងៃទី២៩ ខែសីហា កន្លងទៅថ្មីៗនេះ បានឱ្យដឹងថា ពន្ធលើអចលនទ្រព្យ ជាប្រភេទពន្ធប្រចាំឆ្នាំដែលត្រូវប្រកាសនិងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ ជិតដល់ពេលត្រូវផុតកំណត់ហើយ។ ក្នុងករណីដែលម្ចាស់អចលនទ្រព្យខកខានមិនបានអនុវត្តកាតព្វកិច្ចពន្ធលើអចលនទ្រព្យទាន់ពេលវេលា នឹងទទួលរងនូវការពិន័យទណ្ឌកម្មរដ្ឋបាលស្របតាមច្បាប់ជាធរមាន។

ក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខៈ៧៤ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ដូច្នេះថា ពន្ធលើអចលនទ្រព្យ ជាប្រភេទពន្ធប្រចាំឆ្នាំដែលត្រូវប្រកាសនិងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ ពោល គឺនៅសល់ប្រមាណ ៣២ថ្ងៃទៀតប៉ុណ្ណោះ ម្ចាស់អចលនទ្រព្យដែលខកខានមិនបានអនុវត្តកាតព្វកិច្ចពន្ធលើអចលនទ្រព្យទាន់ពេលវេលានឹងទទួលរងនូវការពិន័យទណ្ឌកម្មរដ្ឋបាលស្របតាមច្បាប់ជាធរមាន។

ដើម្បីបំពេញកាតព្វកិច្ចពន្ធលើអចលនទ្រព្យឱ្យទាន់ពេលវេលា ម្ចាស់អចលនទ្រព្យត្រូវរួសរាន់ប្រកាសនិងបង់ប្រាក់ពន្ធលើអចលនទ្រព្យ តាម មធ្យោបាយណាមួយក៏បានរបស់អគ្គនាយកដ្ឋានពន្ធដារ ដូចខាងក្រោម៖

– តាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App
– នៅតាមបណ្តាធនាគារពាណិជ្ជ ឬសាខាធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ
– នៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ។

កាន់តែងាយស្រួល ម្ចាស់អចលនទ្រព្យ ឬអ្នកតំណាងអាចធ្វើការបង់ពន្ធអចលនទ្រព្យបាន ដោយអនុវត្តតែ ២ ជំហានប៉ុណ្ណោះ តាមរយៈមុខងារ បង់ពន្ធរហ័ស (QUICK PAYMENT) ដែលជាមុខងារថ្មីក្នុងកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)”៕