យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្ថាប័នពាក់ព័ន្ធធំៗ ចំនួន ៤ ដែល រួមមាន សមាគមចុងភៅ កម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា សមាគមសណ្ឋាគារកម្ពុជា និង សហព័ន្ធទេសចរណ៍កម្ពុជា នឹងយកកសិផលកម្ពុជាចំនួនបួនមុខរួមមាន ស្វាយកែវរមៀត ស្វាយចន្ទី ម្រេច កំពត និងអង្ករក្រអូប ទៅដាក់ឱ្យចុងភៅជំនាញធ្វើការប្រកួតប្រជែង កែច្នៃជា មុខម្ហូបថ្មី ហើយប្រសិនបើជាចុងភៅរូបណាអាចធ្វើម្ហូបបានល្អ និងមានរសជាតិឆ្ងាញ់ជាងគេ នឹងត្រូវយកមុខម្ហូបនោះដាក់បញ្ចូលជាមុខម្ហូបជាតិ។
ឧកញ៉ា លូ ម៉េង ដែលគេស្គាល់ថា ជាចុងភៅឆ្នើមមួយរូបនៅកម្ពុជា បានប្រាប់បណ្ដាញសារព័ត៌មានថា ការយកកសិផលទាំងបួនរបស់កម្ពុជា ទៅដាក់កែច្នៃនេះ នឹងធ្វើឡើងក្នុងព្រឹត្តិការណ៍ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ដែលនឹងរៀបចំធ្វើ ឡើងនៅថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ។
ឧកញ៉ា បន្តថា ធនធានរបស់កម្ពុជា មានសក្ដានុពលខ្ពស់ដែលអាចយកមកកែច្នៃបានជាក់ស្ដែង កសិផលទាំងបួនមុខនេះ អាច យកមកកែច្នៃជា មុខម្ហូបបានច្រើនមុខ ដូច្នេះបើសិនជាចុងភៅរូបណាអាចកែច្នៃម្ហូបបានឈ្នះពីការប្រកួត នឹងត្រូវយកមុខម្ហូបនោះ ដាក់ក្នុងម្ហូបជាតិ និងផ្សព្វផ្សាយឱ្យប្រើប្រាស់នៅតាមភោជនីយដ្ឋាននានា សម្រាប់ឱ្យភ្ញៀវជាតិ និងអន្តរជាតិ បានទទួលទានមុខម្ហូបថ្មី របស់កម្ពុជា។
ឧកញ៉ាលូ ម៉េង បន្តថា «យើងព្យាយាមបង្កើតមុខម្ហូបថ្មីៗ ដើម្បីផ្ដល់ជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរ អន្តរជាតិ មកទស្សនា និង កម្សាន្ត នៅក្នុ ងប្រទេស កម្ពុជា បានកាន់តែច្រើនថែមទៀត តា មរ យៈ ម្ហូបអាហារ ដ៏សម្បូរបែប របស់ កម្ពុជា ។ ម្យ៉ាងទៀត នៅពេល យើង កែច្នៃម្ហូប ចេញពីកសិផល ទាំង៤ នេះ បានហើយ វា ក៏នឹង ជំរុញទី ផ្សា រ ក សិ ផល ទាំង បួនមុខនេះបាន មួយកម្រិតទៀត ផងដែរ»៕



ប្រភព៖ ក្រសួងព័ត៌មាន


