តស់ដាក់ពាក្យធ្វើការ! ១សប្ដាហ៍នេះ តម្រូវការកម្លាំងពលកម្មមានចំនួន ៥៤ ១២២កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត និងច្រើនមុខជំនាញ
សេដ្ឋកិច្ច August 6, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា តម្រូវការកម្លាំងពលកម្ម សម្រាប់ថ្ងៃទី ០៥ ខែសីហា​ ដល់ ទី១១ ខែសីហា ឆ្នាំ២០២៤នេះ មានរហូតដល់ទៅចំនួន ៥៤ ១២២កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត ក្នុងនោះផ្នែកឧស្សាហកម្ម ៣៩ ៨៤៩ ផ្នែកសេវាកម្ម ៤៤២២ និងផ្នែក កសិកម្ម ៩៨៥១។

ក្រសួងការងារ ក៏បានគូសបញ្ជាក់ផងដែរថា ប្រភេទមុខរបរដែលកំពុងត្រូវការកម្លាំងពលកម្ម មានដូចជា ផ្នែកអ្នកបញ្ជាម៉ាស៊ីនដេរ ,កម្មករចំការដំណាំ ,កម្មករក្នុងផលិតកម្ម ,អ្នកធ្វើការក្នុងកាស៊ីណូ, មន្រ្តីឥណទាន​ និងប្រាក់កម្ចី ,អ្នកធ្វើការផ្នែកសិប្បកម្មខាងសម្ភារវាយនភណ្ឌ ធ្វើពីស្បែក ,អ្នកលក់ដូរតាមការទំនាក់ទំនង ,អ្នកប្រមូលបំណុល និងអ្នកធ្វើការពាក់ព័ន្ធ ,កម្មករខ្ចប់វេចដោយដៃ អ្នករៀបដាក់ទំនិញតាមធ្នើក្នុងឃ្លាំង និងមុខរបរផ្សេងៗទៀត។

ដូច្នេះសមរាប់បងប្អូន យុវជន សិស្ស និស្សិត មេត្តាទាក់ទង ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 1297 ឬ 1286 ឬ តេលេក្រាម និង CoolApp លេខ 077 23 23 78 ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ ៕

អត្ថបទ៖ លីនី