អគ្គនាយកដ្ឋានពន្ធដារ នឹងចុះធ្វើសវនកម្មដល់ទីកន្លែងលើសហគ្រាសចំនួន ៣០០៦ ក្នុងឆ្នាំ២០២៤ នេះ
សេដ្ឋកិច្ច July 18, 2024 Khmernote

អគ្គនាយកដ្ឋានពន្ធដារ​ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹង ស្តីពីការអនុវត្តកម្មវិធីសវនកម្មពន្ធដារឆ្នាំ២០២៤។ នៅក្នុងសេចក្ដីជូនដំណឹងនេះ អគ្គនាយកដ្ឋានពន្ធដារ បានជូនដំណឹងដល់អ្នកជាប់ពន្ធទាំងអស់ថា អគ្គនាយកដ្ឋានពន្ធដារនឹងចុះធ្វើសវនកម្មដល់ទីកន្លែងលើសហគ្រាសចំនួន ៣០០៦ ក្នុងឆ្នាំ២០២៤ នេះ ដោយលិខិតជូនដំណឹងស្តីពីការចុះធ្វើសវនកម្មសារពើពន្ធនឹងត្រូវផ្ញើជូនដល់សហគ្រាសនីមួយៗ ដើម្បីត្រៀមខ្លួន ក្នុងការផ្តល់កិច្ចសហការជាមួយរដ្ឋបាលសារពើពន្ធ។

ផ្អែកតាមគោលការណ៍នៃសៀវភៅណែនាំស្តីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ អគ្គនាយកដ្ឋានពន្ធដារសូមបញ្ជាក់ជូនអ្នកជាប់ពន្ធបន្ថែមទៀតថា សហគ្រាសអាចត្រូវបានចុះធ្វើ សវនកម្មដល់ទីកន្លែងតែម្តងក្នុងរង្វង់ ៣ឆ្នាំ លើកលែងតែករណីដែលអគ្គនាយកដ្ឋានពន្ធដាររកឃើញថាមានហានិភ័យ ឬភាពមិនប្រក្រតី។

ជាមួយគ្នានេះ សហគ្រាសអាចស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារក្នុងករណីសហគ្រាសមានបំណង ឱ្យមានការធ្វើសវនកម្មពន្ធដារដើម្បីត្រួតពិនិត្យការបំពេញកាតព្វកិច្ចសារពើពន្ធរបស់ខ្លួនក្នុងរង្វង់ ៣ (បី) ឆ្នាំនេះ។ សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅខាងក្រោម៖