ឯកឧត្តម ងិន ឆាយ៖ «ការខូចខាតដំណាំស្រូវ​ដោយសារសត្វល្អិតចង្រៃមានទំហំតូច និងអាចគ្រប់គ្រងបាន»
សេដ្ឋកិច្ច July 15, 2024 Khmernote

ឯកឧត្តម ងិន ឆាយ ប្រតិភូររាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានលើកឡើងថា ការបំផ្លាញដំណាំស្រូវរបស់សត្វល្អិតចង្រៃដូចជា ដង្កូវហ្វូង រុយស និងដង្កូវមូរដើម មានចំនួន ៥ខេត្ត ក្នុងប្រទេសកម្ពុជា ដែលផលប៉ះពាល់មាន ជាង៥ម៉ឺនហិកតា តែការខូចខាតមានទំហំតូចនៅឡើយ ហើយភាគច្រើនគឺនៅខេត្តព្រៃវែងតែម្ដង។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ។

ឯកឧត្តមបញ្ជាក់ថា ការរាតត្បាតរបស់ពពួកសត្វចង្រៃទាំងនោះ មានស្ថានភាពអាចគ្រប់គ្រងបាន មិនទាន់ធ្លាក់ក្នុងសភាពធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភទេ។ ឯកឧត្តមប្រតិភូរបន្ថែមថា តាមរយៈកិច្ចអន្តរាគមន៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធក្នុងការកម្ចាត់ពពួកសត្វល្អិតចង្រៃបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករក្នុងពេលកន្លងមកនេះ គឺសម្រេចបានជោគជ័យ៕

សូមទស្សនាវីដេអូនៅខាងក្រោម៖