យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ជប៉ុន មកជួយរៀបចំតំបន់កំពង់ផែកម្ពុជា ដើម្បីធានាដល់ការដឹកជញ្ជូនតាមផ្លូវទឹក។
![](https://business.khmernote.com.kh/wp-content/uploads/2024/06/449076719_787621643548832_1414757089675835534_n.jpg)
ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង លោកស្រី មីរ៉ា យ៉ូស៊ីកូ តំណាងជាន់ខ្ពស់របស់ទីភ្នាក់ងារ JICA ប្រចាំនៅកម្ពុជាបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលលើកទី៣ នៃគម្រោងពង្រឹងសមត្ថភាពរដ្ឋបាលកំពង់ផែក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ នៃក្រសួង និងក្រុមអ្នកជំនាញការបច្ចេកទេសជប៉ុន។
កិច្ចពិភាក្សានេះធ្វើឡើងដើម្បីរៀបចំផែនការ និងតំបន់កំពង់ផែ ដើម្បីធានាឲ្យមានការអភិវឌ្ឍកំពង់ផែសមស្របទៅតាមច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹកនៅព្រះរាជាណាចក្រកម្ពុជា៕
ប្រភព៖ ក្រសួងព័ត៌មាន