យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហៅកាត់ថា NEA បានឱ្យដឹងថា រោងចក្រកាត់ដេរសម្លៀកបំពាក់ ហ្គ្រេដ ញូ បីយូ ហ្គាម៉ិន (ខេមបូឌា) ឯ.ក ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កំពុងផ្ដល់ឱកាសការងារចំនួន ៥០កន្លែង។
(រូបតំណាង)
បើតាមការចុះផ្សាយនៅលើផេកផ្លូវការ NEA បានបញ្ជាក់ថា រោងចក្រកាត់ដេរសម្លៀកបំពាក់ខាងលើ ជ្រើសរើសកម្មករ និយោជិត ចូលបម្រើការងារជាច្រើនផ្នែកដូចជា៖ ផ្នែកអ្នកតាមប័ណ្ណកម្ម៉ង់ ,ផ្នែកអ្នកបកប្រែ ,ផ្នែកប្រធានដេរ ,ផ្នែកប្រធាន QC ,ផ្នែក Shipping , ផ្នែកប្រធានឃ្លាំង ,ផ្នែកអ៊ុត ,ផ្នែកវេចខ្ចប់ ,ផ្នែកអ្នកដេរម្ជុលមួយ និងម្ជុលពីរ និងផ្នែកមេជាងម៉ាស៊ីន។
ដូច្នេះសម្រាប់បងប្អូន ដែលកំពុងស្វែងរកការងារ និងចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងមក NEA តាមរយៈលេខ ០៧៧ ២៣២ ៣៧៨/ ០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕

អត្ថបទ៖ លីនី


