យោងតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា តម្រូវការកម្លាំងពលកម្មបច្ចុប្បន្នមានចំនួន ៥១ ៨៦៣កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត ក្នុងនោះផ្នែកកឧស្សាហកម្ម ៣៨៦៤៦ ផ្នែកសេវាកម្ម ៣១៦៨ និងផ្នែកកសិកម្ម ១០ ០៤៩។
ក្រសួងការងារ ក៏បានបញ្ជាក់ថា ប្រភេទមុខរបរដែលកំពុងត្រូវការកម្លាំងពលកម្ម អ្នកបញ្ជាម៉ាស៊ីនដេរ កម្មករចំការដំណាំ កម្មករផលិតកម្ម អ្នកបញ្ជាគ្រឿងចក្រ និងម៉ាស៊ីនផលិតផលិតផលគីមី កម្មករខ្ចប់វេចដោយដៃ អ្នករចនាម៉ូដផលិតផល និងសម្លៀកបំពាក់ អ្នកបញ្ជាម៉ាស៊ីនវេចខ្ចប់ ច្រកដាក់ដប និងដាក់ផ្លាកសញ្ញា មន្រ្តីឥណទាន និងប្រាក់កម្ចី អ្នកបញ្ជាម៉ាស៊ីនត្បាញ និងប៉ាក់ អ្នកធ្វើការផ្នែកសិប្បកម្មខាងសម្ភារវាយនភណ្ឌ ធ្វើពីស្បែក និងសម្ភារដែលពាក់ព័ន្ធ និងមុខរបរផ្សេងៗ។
ដូច្នេះសម្រាប់បងប្អូន សម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់ស្វែងរកការងារ សូមទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលេខទូរស័ព្ទ 1297 ឬ 1286 ឬលេខ 077 23 23 78 (Telegram)៕



អត្ថបទ៖ លីនី


