ស្អាតណាស់! រដ្ឋបាលខេត្តកំពង់ស្ពឺ បង្ហាញប្លង់គំរូនៃគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អស្ទឹងព្រែកត្នោត ក្រុងច្បារមន ផ្លូវថ្មើរជើងខ្លះមានដាំដើមត្នោតអមសងខាងទៀត
សេដ្ឋកិច្ច April 4, 2024 Khmernote

រដ្ឋបាលខេត្តកំពង់ស្ពឺ នាល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នេះ បានបង្ហាញប្លង់គំរូ នៃគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អស្ទឹងព្រែកត្នោត ក្រុងច្បារមន ដែលជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត សម្រាប់បងប្អូនខេត្តកំពង់ស្ពឺ។

តាមរយៈប្លង់គំរូ ហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អស្ទឹងព្រែកត្នោត ក្រុងច្បារមនថ្មីនេះ ពិតជាស្រស់ស្អាត និងមានសណ្ដាប់ធ្នាប់មែនទែន ជាពិសសេស ហេដ្ឋារចនាសម្ព័ន្ធ មានការតុបតែងលំអជាមួយនឹងដើមត្នោតអមសងខាងផ្លូវទៀតផង។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ ឯកត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ និងសុរិយោដី និង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានយកចិត្តទុកដាក់គិតគូរសម្រាប់ជាប្រយោជន៍អ្នកខេត្តកំពង់ស្ពឺ៕

អត្ថបទ៖ លីនី