«បង្កងកណ្តូបកម្ពុជា» ដែលធ្លាប់នាំចេញសាកល្បងទៅចិន ៤៥គីឡូ ត្រឹម ២ខែនៃឆ្នាំ២០២៤នេះ បាននាំចេញទៅចិនជាង ២តោន
សេដ្ឋកិច្ច March 14, 2024 Khmernote

យោងតាមការចុះផ្សាយនៅលើផេកផ្លូវការឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា «បង្កងកណ្តូបកម្ពុជា» ដែលត្រូវបាននាំចេញសាកល្បងទៅចិន ៤៥គីឡូក្រាមកាលពីពេលកន្លងទៅនោះ គិតត្រឹម​រយៈពេល ២ខែដើមឆ្នាំនេះ ក្រុ​​ម​ហ៊ុន​បាន​​នាំចេញ​ប​ង្ក​ងកណ្តូប​​​ជា​ង ​២ ​​តោ​នទៅទីផ្សារប្រទេសចិន។

តាមរយៈការចុះផ្សាយនៅលើផេកផ្លូវការ ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ដូច្នេះថា៖ “នៅចាំកាលពី «បង្កងកណ្តូបកម្ពុជា» ត្រូវបាននាំចេញសាកល្បងទៅចិន ៤៥គីឡូក្រាមទេ? គ្រាន់តែ ២ខែដើមឆ្នាំនេះ យើងបាននាំចេញ ២តោន រួចបាត់ទៅហើយសម្រាប់ទីផ្សារមួយនេះ។ បង្កងទាំងនេះត្រូវជិះយន្តហោះ ពាក់អុកសុីសែន ឆ្លងកាត់គយចិន និងនៅរស់ទាំងអស់ទើបអាចលក់បាន។ ទោះបីជាពិបាកស្មុគស្មាញបន្តិច តែនេះចាត់ទុកថាជាជោគជ័យថ្មីមួយទៀត ដែលបានបើកផ្លូវទីផ្សារថ្មីសម្រាប់ផលិតផលជលផលពីកម្ពុជា!”

សូមបញ្ជាក់ថា ​យោង​តា​ម​​​របា​យ​កា​រ​ណ៍ពី​រ​ដ្ឋបា​ល​ជ​លផ​ល ​នៃ​ក្រសួ​ង​កសិ​ក​ម្ម ​រុ​ក្ខាប្រ​មាញ់​ ​និង​នេសា​ទ ​បាន​ឱ្យ​ដឹង​ថា​ កា​រ​នាំចេ​ញ​ផ​លិតផ​ល​​ជ​ល​ផល​ធ​ម្ម​ជា​តិ ​២​ខែ ​នា​ដើ​មឆ្នាំ​២០​២​៤​ ស​ម្រេ​ច​បាន​ចំ​នួ​ន ១៥តោន ស្មើ ០,១៩​ភា​គ​រយ​ ​នៃផែ​នកា​រ​ ៨ ០០០តោន។ ផល​សរុ​ប​ពី​ការ​នាំ​ចេ​ញក្នុ​ងឆ្នាំ​២​០២​៣​ និ​ង​​ដើមឆ្នាំ២០​២​៤​នេះ​ ​កា​រនាំ​​ចេញ​ផលនៃ​ផលិ​ត​ផល​​ជល​ផ​ល​ធម្ម​ជា​តិ ​ស​ម្រេច​បា​ន​៣៨២តោ​ន៕

ប្រភព៖ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ