បេឡាជាតិសន្តិសុខសង្គម បញ្ជាក់ថា សមាជិក ប.ស.ស. ដែលបាត់ ឬខូចបណ្ណ អាចធ្វើថ្មីឡើងវិញបានដោយគ្រាន់តែមានឯកសារទាំងនេះ
សេដ្ឋកិច្ច
March 12, 2024
Khmernote
បេឡាជាតិសន្តិសុខសង្គម បានធ្វើការបញ្ជាក់ថា នៅពេលបាត់ ឬខូចបណ្ណ ប.ស.ស. សមាជិក ប.ស.ស. អាចស្នើសុំបោះពុម្ពបណ្ណថ្មីប្រើប្រាស់ឡើងវិញបាន ដោយគ្រាន់តែជូនដំណឹងមកកាន់សាខា ប.ស.ស. ដែលនៅជិតបំផុត។
តាមរយៈការបង្ហោះនៅលើផេកផ្លូវការកាលពីថ្ងៃ១១ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ បេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ថា ការស្នើសុំបោះពុម្ពបណ្ណ ឬទុតិយតាឡើងវិញត្រូវចំណាយប្រាក់ ៥០០០រៀល ដោយតម្រូវឱ្យភ្ជាប់ឯកសាររួមមាន៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម។ ដោយឡែក សម្រាប់ជនជាតិបរទេសគឺត្រូវការលិខិតឆ្លងដែន ដើម្បីស្នើសុំបោះពុម្ពបណ្ណថ្មី។ សម្រាប់ការផ្តល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ ១២៨៦ | ១២៩៧ ដើម្បីទទួលបានព័ត៌មានលម្អិត៕


អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


