ក្រុមហ៊ុនធំៗជាច្រើន នឹងផ្តល់ឱកាសការងារចំនួន ២ ៥២៥កន្លែង ជូនយុវជន សិស្ស/និស្សិត និង អ្នកស្វែងរកការងារ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
តាមរយៈការបង្ហោះនៅលើផេកផ្លូវការ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានបញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នឹងរៀបចំវេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ ស្តីពីការត្រៀមខ្លួនចូលទីផ្សារការងារ នាថ្ងៃទី០៦ ខែមីនា ខាងមុខនេះ នៅទីតាំងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ៥ល្ងាច។
យុវជន សិស្ស/និស្សិត ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារ សូមត្រៀម CV ដើម្បីដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ ជាមួយតំណាងក្រុមហ៊ុនធំៗជាច្រើន ដោយនាំយកឱកាសការងារចំនួន ២ ៥២៥កន្លែង។ លើសពីនេះ យុវជន ក៏អាចចូលរួមក្នុងសិក្ខាសាលា ចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ និងគន្លឹះសំខាន់ៗ ពីសំណាក់វាគ្មិនជំនាញៗ ពីសារៈសំខាន់នៃការត្រៀមខ្លួនចូលទីផ្សារការងារ ក៏ដូចជាការត្រៀមខ្លួនដាក់ពាក្យស្វែងរកការងារផងដែរ។
ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០៧៧ ២៣២ ៣៧៨/០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕

ប្រភព៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)


