សញ្ញាល្អ! អភិបាលខេត្តព្រះសីហនុ និងអង្គភាពពាក់ព័ន្ធកំពុងរៀបចំដំណើរការរថយន្តក្រុងសាធារណៈនៅក្នុងខេត្ត
សេដ្ឋកិច្ច February 28, 2024 Khmernote

ខេត្តព្រះសីហនុ នឹងមានរថយន្តក្រុងសាធារណៈសម្រាប់សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត នាពេលខាងមុខនេះ ខណៈបច្ចុប្បន្ន គណៈអភិបាលខេត្ត និងអង្គភាពពាក់ព័ន្ធបាននិងកំពុងរៀបចំ និងសិក្សាដំណើរការរថយន្តក្រុងសាធារណៈ។

យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញស្តាប់បទបង្ហាញអំពីវឌ្ឍនភាពការងាររៀបចំដំណើរការរថយន្តក្រុងសាធារណៈ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាព ពាកព័ន្ធ៕