ដំណឹងល្អ! អង្ករខ្មែរ របស់ក្រុមហ៊ុនធំៗចំនួនពីរ បានឈានជើងចូលទីផ្សារ ប្រទេសណូវែលហ្សេឡង់ និង សហរដ្ឋអាមេរិក
សេដ្ឋកិច្ច February 27, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា អង្ករខ្មែរ របស់ក្រុមហ៊ុនធំៗចំនួនពីរ បានឈានជើងចូលទីផ្សារ ប្រទេសណូវែលហ្សេឡង់ និង សហរដ្ឋអាមេរិក។ នេះគឺជាជោគជ័យនៃការបើកច្រកទីផ្សារ អង្ករខ្មែរយើង ថ្មីមួយទៀត ក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។

បើតាមការចុះផ្សាយនៅលើផេកផ្លូវការ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា អង្ករកម្ពុជា របស់ក្រុមហ៊ុន Kompong Thom Rice Mill limited មួយទៀតបានចូលលក់ លើទឹកដី ប្រទេសណូវែលហ្សេឡង់​ហើយ។ ចំណែកឯ អង្ករគុណភាព ខ្ពស់ ម៉ាកវិញ្ញតកម្ម (ម្លិះអង្គរ) ម៉ាក Amru Fresh របស់ក្រុមហ៊ុន Amru Rice (Cambodia ) co Ltd មានលក់ នៅសហរដ្ឋអាមេរិក៕

អត្ថបទ៖ លីនី